កំពង់ស្ពឺ ៖ ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នេះ
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងដែលឈ្មោះថា (តេជោសន្តិភាព ) ដំបូងគេបង្អស់បន្ទាប់ពីរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។
ក្រោមជំនួយឧបត្ថម្ភរបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍
ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋដែលធ្វើឆ្លងកាត់ផ្លូវ ។