ខេត្តកែប ៖ គិតត្រឹមម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះកម្លាំងចម្រុះជួយសង្រ្គោះបានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអាគារកម្ពស់៧ជាន់ដែលបានបាក់ដួលរលំនៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះ
មានជនរងគ្រោះចំនួន៧នាក់បានស្លាប់បាត់បង់ជីវិតអ្នកនៅរស់រានមានជីវិតចំនួន១៨នាក់។
សម្តេចតេជោ ហ៊ុន សែនបានលះបង់អស់ពីកម្លាំងកាយចិត្ត ស្ថិតនូវក្នុងប្រតិបត្តិការនោះផ្ទាល់ពេញមួយយប់តែម្តង នៅក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះដោយមិនគិតពីការនឿយហត់
ព្រមទាំងឈ្លាតពេលចុះទៅសាកសួរសុខទុក្ខដល់ជនរងគ្រោះនៅឯមន្ទីរពេទ្យទៀតផង។
ករណីរបាក់ដួលរលំអាគារកម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអាគារនេះ ត្រូវបានគេសន្និដ្ឋានថា
មានជនរងគ្រោះប្រមាណជា២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងអាគារ
ចំណែកអាគារនោះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលកពុងតែចាក់ប្លង់សេនៅជាន់ខាងលើបង្អស់។
ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ ៕