ខេត្តក្រចេះ៖ បើយោងតាមសេចក្តីរាយការណ៍ ពីលោក ប្រាក់ វណ្ណា មេបញ្ជាការយោធាស្រុកឆ្លូងបានប្រាប់ឱ្យអង្គភាព(ពន្លឺសន្តិភាព)យើងដឹងថា៖
កាលពីវេលាម៉ោង៧និង0៥នាទីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះមានករណីអគ្គីភ័យមួយបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ដែលបណ្តាលមកពីទុស្សេខ្សែភ្លើងខណៈដែលម្ចាស់ចេញទៅធ្វើការអស់ ស្ថិតក្នុងភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
សូមបញ្ជាក់ថា៖ ចំពោះករណីអគ្គីភ័យដែលបានលេបត្របាក់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ
ទី១ ប្ដីឈ្មោះសេន ទៀត ប្រពន្ធឈ្មោះ សាម៉ៃយះ ផ្ទះមានទំហំ១២×៧ឆេះអស់ទាំងស្រុងសរ៉ុបជាប្រាក់ចំនួន$៣៣០០០
ទី២ឈ្មោះស៊ូ ក្រឹមឆេះអស់ទាំងស្រុងផ្ទះមានទំហំ១២×៦,០៥សរ៉ុបប្រាក់ចំនួន$២៦០០០បូករួមនិងប្រាក់សមាគមន៍ចំនួន$១០០០ផង
ទី៣ឈ្មោះក្រឹមសាណះ ឆេះជញ្ជាំងអស់១ចំហៀងនៅសល់១ចំហៀងដោយសាមានការពន្លត់បានទាន់ពេលមានទំហំ ៩×៧សរ៉ុបប្រាក់ចំនួន $៤៥០០ ។
ហើយក្នុងករណីអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើនេះផងដែរមានរថយន្ត៣គ្រឿងមកពីអធិការរដ្ឋាននគរបាលស្រុកឆ្លូងនិងមកពីស្នងការរដ្ឋាននគរបាលខេត្តក្រចេះ១គ្រឿងបានពន្លត់ជាស្ថាពរនៅវេលាម៉ោង៨និង២៥នាទី ដោយមានការចូលរួមពីលោក ប្រាក់ វណ្ណា មេបញ្ជាការយោធាស្រុកកម្លាំងនគរបាលស្រុក និងកម្លាំងរាជវុធហត្ថស្រុកឆ្លូងព្រមទាំងនគរបាលរដ្ឋបាលឃុំព្រែកសាម៉ាន់ផងដែរ ៕
(ពន្លឺសន្តិភាព)