អង្គសន្និបាតប្រារព្ធនៅសាលមហោស្រពខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង លោកស្នងការ/ស្នងការរងខេត្ត លោកមេបញ្ជាការ/បញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ/បញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលក្រុង/ស្រុក អធិការនគរបាលក្រុង/ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ផងដែរ ។
អង្គសន្និបាតលើកយកប្រធានបទចំនួន៥ ដើម្បីពិភាក្សានារសៀលនេះ៖
ទី១ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ទី.២ ការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ទី.៣ ការផ្ដល់សេវានៅច្រកចេញចូលតែមួយក្នុងថ្នាក់ខេត្តក្រុង ស្រុក និងការដោះស្រាយបណ្ដឹងនៅការនៅការិយាល័យប្រជាពលរដ្ឋ
ទី.៤ ការពង្រឹងការគ្រប់គ្រងការការពារធនធានធម្មជាតិតំបន់ការពារធនធានរ៉ែព្រៃឈើសត្វព្រៃ ជលផល។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និងការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត។ក្នុងនោះដែរឯកឧត្តមក៏សូមឲ្យមន្ត្រីរាជការទាំងអស់ នៅតាមបណ្ដាមន្ទីរ អង្គភាព ក្នុងខេត្តក្រចេះ ត្រូវរក្សាសុខភាពដោយត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដោយត្រូវមានទឹកអាកុល សម្រាប់ដាក់ឲលាងសម្អាតដៃ ជាប្រចាំ មុនពេលចូលធ្វើការនឹងចេញពីកន្លែង ធ្វើការជាប្រចាំដើម្បីបង្ការ និងចៀសវាងការឆ្លងនូវជម្ងឺរលាកផ្លូវដង្ហើម។
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះបានជំរុញដល់សមាជិកសមាជិកាអង្គសន្និបាត ខិតខំយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បីពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនិងការផ្ដល់បទពិសោធន៏ល្អៗ សម្រាប់មូលដ្ឋានអនុវត្តទិសដៅការងារឲ្យមានប្រសិទ្ធភាព ។
ក្នុងឱកាសនេះ មន្ទីរសុខាភិបាលខេត្ត បានធ្វើការពិនិត្យសុខភាពលើករណីកូវីដ១៩ប្រភេទថ្មីដោយមានការលាងដៃសំអាតដោយជាតិអាល់កុល និងវាស់កម្តៅរករោគសញ្ញាដូចជា គ្រុនក្តៅលើសពី៣៨ អង្សាសេ និង មានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើមជាដើម៕