ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

កម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់និងសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានចុះបង្ក្រាប…

កម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់និងសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានចុះបង្ក្រាប…

កម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់និងសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានចុះបង្ក្រាប…ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២៧ខែមិនាឆ្នាំ២០២០ កម្លាំងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ និងកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើទំរីងបានចុះធ្វើការបង្រ្កាបបទល្មើសព្រៃឈើដែលពួកឈ្មួញបានដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់យកមកស្តុបទុកនៅក្នុងភូមិរងខ្នាយឃុំមានរិទ្ធស្រុកសណ្ដាន់(ខេត្តកំពង់ធំ)

ក្នុងកិច្ចប្រតិបត្តការណ៍នេះកម្លាំងរឹបអូសបានឈើប្រភេទឈនបានមួយចំនួនយកមករក្សាទុកនៅកន្លែងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីធ្វើការវាសវែង ។

ប៉ុន្តែនៅក្នុងការចុះបង្រ្កាបនិងរឹបអូសបានឈើខាងលើនេះមានមតិមហាជនដែលរស់នៅក្នុងឃុំមានរិទ្ធស្រុកសណ្ដាន់ពួកគាគ់បាននាំគ្នាឆ្ងាល់ថា៖
នៅភូមិរងខ្នាយនិងភូមិត្រពាំងឡាយមានកម្លាំងអភិរក្សបរិស្ថានខេត្តកំពង់ធំដែលមានលោកទីខេងជាមេស្នាក់ការឈរជើងនៅទីនោះហើយ ចុះហេតុអ្វីក៏មានបទល្មើសឈើអាចយកមកស្តុបទុកនៅទីនោះបានទៅវិញ ? តើកម្លាំងបរិស្ថានរបស់លោកទីខេងទៅធ្វើការទប់ស្កាត់បង្រ្កាបការកាប់អារនិងដឹកជញ្ជូនផលនិងអនុផលព្រៃឈើបែផ្ទុយជាមានបទល្មើសព្រៃឈើនៅក្បែរខ្លួនលោកទីខេងយ៉ាងនេះ។

ឬមួយក៏លោកទីខេងមេស្នាក់ការរងខ្នាយដែលឈរជើងនៅទីនោះធ្វើជាមិនដឹង មិនឮ?
ឬក៏ធ្លាប់បានទទួលនូវលាភសក្ការ:អំពីឈ្មួញអស់ហើយទេដឹង ?

ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមានរិទ្ធបានដាក់សំនួរ ទៅលោកតុបកក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំថា តើលោកបានដឹងពីរឿងរ៉ាវរបស់មេស្នាក់ការខាងលើនេះដែរឬទេ ? ឬមួយក៏លោកធ្វើជា កន្ទេលធំ បន្លំដេក ។

ទាក់ទិននិងករណីរឹបអូសនិងបង្ក្រាបទល្មើសឈើខាងលើនេះ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលថាតើបានប៉ុន្មានចំអិនកំពឹស ? ឬមួយគ្រាន់តែជារនាំងឡប់ឡែដើម្បីបំភន់ភ្នែកមហាជន រួចហើយឃុបឃិតគ្នាបើកដៃឲ្យឈ្មួញយកចេញវិញឬយ៉ាងណា ?

ព្រោះនាពេលកន្លងមកចំពោះការបង្ក្រាបបទល្មើព្រៃឈើហាក់បីដូចជាគ្មានប្រសិទ្ធិភាពអ្វីទាល់តែសោះ !

ចាប់ចេះតែចាប់ បង្ក្រាបក៏បង្ក្រាប រីឯព្រៃឈើក៏កាន់តែវិនាសរលាយហិនហោចនៅក្នុងព្រៃឡង់ ។

ជំុវិញព័ត៌មានខាងលើ នេះ គេហទំព័រ (ពន្លឺសន្តិភាព ) យើងមិនអាចសុំការបំភ្លឺពីលោក
ទី ខេង ប្រធានស្នាក់ការបានទេដោយគ្មានលេខទូរសព្ទ អង្គភាពយើងរង់ចាំការបកស្រាយពីលោក ទី ខេង គ្រប់ម៉ោងធ្វើការ ។
TeI :0967976005/0884777854/

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com