ភ្នំពេញ ៖បើទោះបីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានធ្វើសេចក្ដីណែរនាំផ្សព្វផ្សយជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសមិនឲ្យមានការជួបប្រជុំគ្នា ដែលមានមនុស្សច្រើន ដើម្បីបង្ការនិងទប់ស្កាត់នូវការឆ្លងរីករាលដាលពីមេរោគដ៏កាចសាហាវ (កូវីដ.19)យ៉ាងណាក៏ដោយក៏លោក ម៉ាប់ ជាម្ចាស់សង្វៀនជល់មាន់និងអាប៉ោងដ៏ល្បីឈ្មោះមួយនេះបានធ្វើផ្គើនប្រឆាំង និងមិនព្រមអនុវត្តន៍ ទៅតាមសេចក្ដីណែរនាំផ្សព្វផ្សាយរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឡើយ ។
ចំពោះទីតាំងស្ដេចល្បែងសុីសងដុះស្លែដ៏ល្បីឈ្មោះខាងលើនេះគឺ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋបានដាក់រហ័សនាមថា (ជាស្ដេចបនល្បែងដ៏មានឥទ្ធិពល)ធំជាងគេនៅភ្នំពេញ ក្នងខណៈដែសម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទនូវកាសុីណូ ណាហ្កា និងកាណូទូទាំងប្រទេសមិនឲ្យបើកលេងយ៉ាងណាក៏ដោយក៏លោក ម៉ាប់ បើកលេងយ៉ាងរំភើយដែរ ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក កែវ ពេជ្យមុនី អភិបាលនៃគណៈអភិបាលខណ្ឌនិងលោក ម៉េង វិមានដារា អធិការខណ្ឌមានជ័យមេត្ត្តាអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹុងនិងមានប្រសិទ្ធិភាពផងទៀន ដើម្បីសេចក្តីសុខនិងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។
មានបនល្បែងស៊ីសងជាប្រភពចម្លងនូវមេរោគកូវីដ19 មានល្បែងសុីសងជាប្រភពឲ្យកើតមានចោរលួចចោរប្លន់ អំពើរកាប់សម្លាប់ និងការប្រើប្រាស់អំពើរហឹង្សាក្នុងគ្រួសារជាដើម។ល។