ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

ក្រុមហ៊ុនអគ្គិសនីខេត្តបាត់ដំបងធ្វើត្រីងៀតឈ្លាតពងខណៈដែលប្រទេសជាតិកំពុងទទួលរងការរាតត្បាតពីមេរោគ(COViD.19)….

ក្រុមហ៊ុនអគ្គិសនីខេត្តបាត់ដំបងធ្វើត្រីងៀតឈ្លាតពងខណៈដែលប្រទេសជាតិកំពុងទទួលរងការរាតត្បាតពីមេរោគ(COViD.19)….

 

(ខេត្តបាត់ដំបង) ៖ ពលរដ្ឋដែលបានប្រើប្រាស់ភ្លើងអគ្គិសនីនៅក្នុងខេត្តបាត់ដំបង បានសម្ដែងការខឹងសម្បារជាខ្លាំងទៅលើលោក សុខ ហួត ប្រធានក្រុមហ៊ុនអគ្គិសនី ខេត្តបាត់ដំបង គ្មានដំណោះស្រាយជូនដល់ពួកគាត់ ខណ:ដែលគីឡូភ្លើងឡើងទ្វេដង។

ប្រជាពលរដ្ឋបានឲ្យដឹងថា រយ:កាលកន្លងមកនេះពោលគឺចាប់តាំងពីកើតមានមេរោគកូវីដ១៩ មកចរន្តអគ្គីសនីក្នុងខេត្តបាត់ដំបង ដាច់ជាញឹកញាប់ គីឡូភ្លើងឡើងកប់ ខណៈដែលសីតុណ្ហភាពកំពុងតែក្តៅខ្លាំង ហប់ឈឹងគ្មានខ្យល់ផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការជាច្រើន ដែលមិនបានចេញទៅធ្វើការនិងរកប្រាក់ចំណូល មានការខឹងសម្បាជាខ្លាំទៅលើក្រុមហ៊ុនអគ្គិសនីខ្វះភាពទួលខុសត្រូវ។

ចំណែកម្ចាស់អាជីវកម្មមួយចំនួនដូចជា៖ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាន ។ល។ស្ទើរគ្រប់ទីកន្លែង បានរអ៊ូ រទាំ អំពីបញ្ហាខាងលើនេះ ពីព្រោះគីឡូភ្លើងរបស់ពួកគាត់អស់ច្រើនជាងខែមុនៗ។

បើតាមប្រភពពីអ្នកប្រើប្រាស់អគ្គីសនីនៅក្នុងខេត្តបាត់ដំបងដែលកំពុងរងគ្រោះបានសរសេរខមិន(comment)រិះគន់ថា “និយាយពីបញ្ហាភ្លើងវិញបឺតឈាមទាំងរស់សាហាវជាងបង់ធនាគារទៅទៀតធ្លាប់ប្រើអស់ជាង២០ម៉ឺន ឥឡូវអស់ជាង៥០ម៉ឺន”។រីឯអ្នកខមិន(comment)មួយទៀតបានសរសេរថា”ឲ្យច្រាស់ចុះញើសឈាមរាស្ត្រខ្មែរបន្តិចទៀតវានឹងទទួលផលកម្មនៃទង្វើរបស់វាវិញហើយ””ខែ២អស់៩ម៉ឺន ខែ៣អស់១៨ម៉ឺនគុណនឹងពីតែម្តង”។ចំណែកអ្នកខមិន(comment)មួយទៀតបញ្ជាក់ថា “ខែ១អស់៦១៦០០៛ ,ខែ២អស់៨៥៤០០៛,ខែ៣អស់១០៤៣០០៛,ដល់ខែ៤ម៉េចបានខុសគ្នាច្រើនម្លេះ១៨៧៧០០៛យ៉ាងមេច យ៉ាងណាទេ។

តែទោះយ៉ាងនេះក្តី ពលរដ្ឋដែលប្រើប្រាស់ភ្លើងអគ្គិសនីបានលើកឡើងថា នេះជាការដោះសារបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ពីព្រោះឆ្នាំមុនៗកន្លងទៅ នារដូវក្តៅដូចគ្នាក៏មិនឡើងដល់ថ្នាក់ហ្នឹងដែរ។

ជាងនេះទៅទៀតពួកគាត់បានលើកឡើងថា ខណ:ដែលថ្នាក់ដឹកនាំកំពុងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីបញ្ហាបង្ការការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះក៏មានទាំងការចែកនូវអំណោយមនុស្សធម៌ដល់ពលរដ្ឋខ្វះខាត ដែលនៅតែក្នុងផ្ទះមិនបានចេញទៅខាងក្រៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ដើម្បីការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភផងនោះ គួរណាស់លោក សុខ ហួត ប្រធានក្រុមហ៊ុនអគ្គិសនីមានចិត្តជួយចែករំលែកខាងចរន្តអគ្គីសនីកុំឲ្យដាច់ជាញឹកញាប់ ដើម្បីជាភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ បើទោះបីជាមិនបានចូលរួមចំណែកជាថវិការឬសម្ភារៈ ជាមួយរាជរដ្ឋាភិបាលក៏ដោយចុះ។

ទន្ទឹមនេះដែរមហាជន ក៏ដូចជាប្រជាពលរដ្ឋ សង្ឈឹមថាឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង នឹងមានដំណោះស្រាយជូនពួកគាត់ និងមានវិធាការទៅលើលោក សុខ ហួត ប្រធានអគ្គីសនីខេត្តបាត់ដំបង ខណ:ដែលលោកខ្វះភាពទទួលខុសត្រូវ គេចវេសមិនដោះស្រាយជូនប្រជាពលរដ្ឋនុះ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com