ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ជនសង្ស័យនេះត្រូវបាន ម្ចាស់ផ្ទះ រួមជាមួយនិងសន្តិសុខណាហ្គាវើល ចាប់បញ្ជូនឲ្យមក មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។
#វត្ថុតាងចាប់យកបានរួមមាន៖
១- ម៉ូតូ Honda Click ពណ៌សលាយឈាមជ្រូក ស្លាកលេខ 1AK- 1516 (ប្រគល់ជូនជនរងគ្រោះ) ។
២- Ipad ចំនួន០១គ្រឿង ពណ៌ស ប្រគល់ជូនជនរងគ្រោះ ។
៣- ទូរសព្ទដៃ០១គ្រឿង ម៉ាក ណូគា ពណ៌ខៀវ ប្រគល់ជូនជនរងគ្រោះ ។
៤- ទូរសព្ទដៃ០១គ្រឿង ម៉ាក អាយហ្វូនហ្វាយ ។
៥- ខ្សែក លោហ:ធាតុ ពណ៌ទង់ដែង ។
តាមពាក្យបណ្តឹងឈ្មោះ ណាង វុទ្ធី ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ២១(បេតុង) ភូមិសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សារភាពរបស់ជនសង្ស័យ គឺគេពិតជាបានលួចពិតប្រាកដមែន បន្ទាប់មកសម្ថកិច្ចកងរាជ អាវុធហត្ថ រាជធានីភ្នំពេញបានធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅកាន់ តុលាការដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕