(ខេត្ដបាត់ដំបង) ៖ រដូវវស្សាបានចូលមកដល់ប្រជាកសិករដែលប្រកបមុខរបរធ្វើកសិកម្មបានត្រៀមរាបចំនូវឧបករណ៍សម្ភារ:និងគ្រាប់ពូជដើម្បីបង្ករបង្កើនផលដែលកំពុតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ រីឯអ្នកញៀននិងល្បែងសុីសងភ្នាល់ចាក់ទឹកភ្លៀងឯណោះវិញក៏មិនធម្មតាដែរ គឺពួកគេបានប្រម៉ែប្រម៉ូលគ្នីគ្នានិងត្រៀមរៀបចំលុយកាក់ប្រាក់កាសដើម្បីបន្តអាជីពរបស់គេដូចឆ្នាំមុនៗទៅដែរ ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ស្រែ១០០០ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានឲ្យដឹងថា ចំពោះបនល្បែងភ្នាល់ចាក់ទឹកភ្លៀង នឹងអាប៉ោងដ៏ធំមហិមាប្រចាំខេត្តបាត់ដំបងនេះគឺមានឈ្មោះលោក អួន តាល់ ជាមេក្លោងនិងបក្សពួកបានបើកលេងយ៉ាងគគ្រឹកគគ្រេងហ៊ោកញ្ជ្រៀវបែបអាណាធិបតេយ្យជាច្រើនឆ្នាំណាស់មកហើយ ហើយមិនដែលមានអាជ្ញារធរឬសមត្ថកិច្ចចុះមកបង្ក្រាបម្ដងណាឡើយខណៈដែលលោក ងួន រតន: អភិបាលខេត្តលោក អុច សុខុន ស្នងការនគរបាលខេត្តនិងលោកអធិការនគរបាលក្រុង ព្រមទាំងរាជវុធហត្ថខេត្តបាត់ដំបងរក្សានូវភាពស្ងៀមស្ងាត់ទុកឱកាសឲ្យលោក អួន តាល់ និងបក្សពួកហ៊ានធ្វើអ្វីៗតាមតែអំពើរចិត្ត ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអស់លោកបានទទួលនូវសំណែនដែលជាលាភសក្ការ:ចែកគ្នាធ្វើមានធ្វើបានអស់ហើយទេដឹង បានជាសម្ងំស្ងៀមយ៉ាងដូច្នេះ ! តើគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃនៅឯណា ?
មានបនល្បែងសុីសងបង្ករឲ្យមានអំពើរចោរលួច ចោរប្លន់ អំពើរហឹង្សាកាប់សម្លាប់និងបង្ករភាពវឹកវរក្នុងសង្គម ៕
អង្គភាពគេហទំព័រ
(ពន្លឺសន្តិភាព) យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីសាមុីជនដែលពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ…
TeII.0967976005/0884777854 /