រតនគិរី#ក្រោយពីមានកាស្ងប់ស្ងាត់មួយរយះមក ឥលូវនេះចាប់ផ្តេីមកម្រេីកឡេីងវិញហេីយ។
យោងតាមប្រភពច្បាស់ការ បានបញ្ជាក់ឲ្យដឹងថា មេឧក្រិដ្ឋជន ព្រៃឈើ ឈ្មោះហ៊ូវ ជីវ៉ៃ បានកំពុង នាំគ្រឿង ចក្រ៨គ្រឿងចូលទៅក្នុង ព្រៃសហគមន៍ ភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ដើម្បីកាប់បំផ្លាញព្រៃឈេីដឹកចេញទៅ លក់នៅប្រទេសវៀតណាម ។ សកម្មភាព កាប់បំផ្លាញ ព្រៃសហគមន៍ បាដលនេៈ ត្រូវបានគេ អះអាងយ៉ាង ច្បាស់ថា គឺមានការ ឃុបឃិតពី ឈ្មោះ ប៉ិច ជាអ្នកផ្ដល់លុយឲ្យទៅប្រធាន សហគមន៍ ឈ្មោះ( រចំស្មើល )ចំនួនបី ម៉ឺនដុល្លារជាថ្នូរនិងការអនុញ្ញាត្តិអោយចូលកាប់ព្រៃឈេីក្នុងសហគមន៍របស់គាត់។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា មេឧក្រិដ្ឋជនបំផ្លាញព្រៃឈើដុះស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ បានសហការណ៍គ្នា ជាមួយនិង ឈ្មោះប៉ិច ឈ្មោះ ស៊ីនឿន ដោយឈ្មោៈ ហ៊ូវ ជីវ៉ៃ ជាអ្នកនៅពី ក្រោយក្នុងការផ្តល់លុយ រីឯ ឈ្មោៈ បិុច និង ឈ្មោៈ សុីនឿន ជាអ្នកបញ្ចុៈបញ្ចូល ប្រធានសហគមន៍ដេីម្បីអោយ មេឧក្រិដ្ឋជនព្រៃឈេី ហ៊ូវ ជីវ៉ៃ នាំគ្រឿង ចក្រចូល កាប់ទន្ទ្រានក្នុងព្រៃឈេី សហគមន៍។ តាមប្រភពដដែលបានខ្សឹបប្រាប់ (ពន្លឺសន្តិភាព )ថាការកាប់ទន្រ្ទាន ព្រៃឈេីក្នុងសហគមន៍ស្ថិតនៅភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីគឺមានរយៈពេលជាង២ខែ កន្លងមកហើយបេីគិតរហូតមកដល់ពេលនេៈ។ គួរបញ្ជាក់ផងដែរថា ក្រោយពីស្ងាត់ មួយរយៈ មេឧក្រិដ្ឋជនព្រៃឈេីដុៈស្លែ ឈ្មោះ ហ៊ូវ ជីវ៉ៃ កន្លងមកធ្លាប់បាន ដឹកជញ្ជូនឈើ ប្រណិតចេញទៅលក់ នៅប្រទេសវៀតណាមតាមផ្លូវគោក ឥលូវប្តូររូបភាពតាមផ្លូវទឹកវិញម្តង។
មួយវិញទៀត បេីយោងតាមប្រភព ព័ត៌មានបានអោយដឹងថា មេឧក្រិដ្ឋជនបំផ្លាញ ព្រៃឈេី ឈ្មោៈ ហ៊ូវ ជីវ៉ៃ នេៈ គឺមាន ខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយ ទេីប មន្រ្តីជំនាញបង្រ្កាបនិងទប់ស្កាត់បទល្មេីសព្រៃឈេីក្នុងខេត្តរតនគិរីមិនហ៊ានជាមួយមេឈ្មួញដុៈស្លែនេៈឡេីយ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្នុងខេត្តរតនគិរីបានលួចបង្ហេីបប្រាប់(ពន្លឺសន្តិភាព)ថា បេីចង់ ទប់ស្កាត់មេឈ្មួញនេៈគឺមានតែថ្នាក់ដឹកនាំថ្នាក់ជាតិដូចជា: ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងជាពិសេស ឯកឧត្តម សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសទេ ដែលមេឈ្មួញដុៈស្លែនេះខ្លបខ្លា។
ពន្លឺសន្តិភាព … 096 7976 005 : 088 4777 854