ភ្នំពេញ ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវទុកមន្ត្រីណាម្នាក់ឲ្យនៅឯកានៅពេលដែលគាត់មានជំងឺ គ្រោះថ្នាក់ចរាចរណ៍ ឬជួបបញ្ហា ផ្សេងៗឡេីយ
នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីចំនួន ៧រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅេគហដ្ឋាន ។
ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែយកចិត្តទុកដាក់ និងបារម្មណ៍អំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ឯកឧត្តមស្នងការតែងតែឆ្លៀតពេលជាប្រចាំទោះជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកក្តី ក៏ឯកឧត្តមឆ្លៀតពេលដេីម្បីចុះមេីល និងសួរសុខទុក្ខដោយផ្ទាល់ ដេីម្បីឲ្យបានឃេីញច្បាស់អំពីស្ថានភាពជាក់ស្តែង ជាពិសេសគឺការចុះសួរសុខទុក្ខដោយផ្ទាល់នេះ គឺជាឱសថដ៏ស័ក្តសិទ្ធដែលបានលេីកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ ម្យ៉ាងវិញទៀតតាមការសង្កេតរបស់ក្រុមការងារបានឃេីញថាមន្ត្រីទាំងឡាយដែលបានឯកឧត្តមស្នងការចុះសួរសុខទុក្ខដោយផ្ទាល់ គាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល រំភេីប ស្ទេីរតែទប់ទឹកភ្នែកមិនបាន ព្រោះតែក្តីរីករាយខ្លាំងដោយបានឃេីញថ្នាក់ដឹកនាំចំណាយពេលចុះសួរសុខទុក្ខមន្ត្រីរបស់ខ្លួនដល់មន្ទីរពេទ្យ និងគេហដ្ឋានដោយផ្ទាល់បែបនេះ ។
ក្នុងការចុះសួរសុខទុក្ខនេះឯកឧត្តមស្នងការបាននាំយកជាសម្ភារ: និងថវិកាមួយចំនួន ដេីម្បីផ្តល់ជូនមន្ត្រីកំពុងសម្រាកព្យាបាលជំងឺ ហេីយក៏អាចជួយសម្រាលមួយផ្នែកសម្រាប់ការព្យាបាលផងដែរ ជាមួយនោះដែរឯកឧត្តមស្នងការបានណែនាំឲ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ហេីយជូនពរឲ្យឆាប់ជាសះស្បេីយ ។
ឯកឧត្តមស្នងការ ក៏បានផ្តាំផ្ញេីរដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវឆ្លៀតពេលទៅសួរសុខទុក្ខមិត្តរួមការងារ ដេីម្បីជាលេីកទឹកចិត្ត កុំឲ្យមានពាក្យនិយាយថា ពេលមន្ត្រីនៅមានកម្លាំងប្រេីគាត់ដេីម្បីបម្រេីប្រជាពលរដ្ឋ និងអង្គភាព ពេលគាត់ឈឺបែរជាគ្មាននរណាម្នាក់យកចិត្តទុក្ខដាក់ ឬមកសួរសុខទុក្ខគាត់ឡេីយ ៕