(កំពង់ធំ)÷ប្រភពព័ត៌មាន ពីសេនាធិការដ្ឋានកងរាជវុធហត្ថខេត្តកំពង់ធំ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បានដឹកនាំកម្លាំង ចូលរួមក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិគ្រឿងឥស្សរិយយសជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៏និងពិការ នៅទីបញ្ជាការ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាពVideo Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកឧត្តមសេនីត្រីមេបញ្ជាការ បានបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនដល់យោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង ពិការ ឆ្នាំ២០២០ ចំនួន០២នាក់ ព្រមទាំងបានឧបត្ថមថវិកាក្នុងមួយនាក់មានចំនួន ២.០០០.០០០រៀល៕