ដីសាលាបឋមសឹក្សាមួយកន្លែងដែលស្ថិតក្នុងស្រុកវុឺនសៃ ខេត្តរតន:គីរី
បាននិងកំពុងក្លាយទៅជាកន្លែងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ យ៉ាងអានាធិបតេយ្យអស់រយ:ពេលជិតមួយឆ្នាំមកហើយ ។
សាលារៀនជាថ្នាលបណ្ដុះ ពុទ្ធិ ចំណេះដឹងដល់កុមានឹងសឹស្សានុសឹស្សកូនខ្មែរជំនាន់ក្រោយដើម្បីបន្តជាទំពាំងស្នងឫស្សី លើកស្ទួយការពារកសាងប្រទេសជាតិតទៅថ្ងៃអនាគត់ ។ ប៉ុន្តែ បែជាលោក កង បូផាន់
(ហៅលោកគ្រូ ហួ ) ជានាយកសាលាបានឃុបឃិតផ្សំុគំនិតជាមួយនិងលោក ណា ប៊ុនវ៉ាត់ ជាមេភូមិបានបើកដៃឱ្យមេឈ្មួញរកសុីរត់ទូក ដ នឹងមានតួនាទីជា សមាជិកក្រុមប្រឹក្សាស្រុកវុឺនសៃ ខេត្តរតន:គីរី ឈ្មោះ វួន សេង មកបើកសិប្បកម្មកែឆ្នៃឈើដោយខុសច្បាប់នៅក្នុងសាលារៀនយ៉ាងអានាធិបតេយ្យបែបនេះទៅវិញ ។
សូមបញ្ជាកថា៖ កាលពីថ្ងៃទី០៤ខែតុលាឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋដែលជាមាតាបិតាឫអាណាព្យាបាលសឹស្សានុសឹស្សបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា សព្វថ្ងៃនេះពួកគាត់មានការបារម្មណ៍ជាខ្លាំងពីបញ្ហាសុវត្ថិភាព សុខមាលភាព នឹងការលូតលាស់ដុះដាលនូវចំណេះដឹងរបស់កូនៗ ។
ទី១ បារម្មណ៍អំពីខ្លាចផ្លែរណាឫផ្លែឆាបបាក់បែកខ្ទាតត្រូវ…
ទី២ បារម្មណ៍អំពីកំទិចឈើដែលឈូសឆាយហុយធ្វើឱ្យចូលផ្លូវដង្ហើមនិងសួត…
ទី៣ បារម្មណ៍និងខូចអានាគត់រៀនមិនចូលដោយសាមានសម្លេងរំខានជាដើម ។ល។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាលោកនាយកសាលានឹងលោកមេភូមិធ្លាប់បានទទួលនូវលាបសក្ការ:អ្វីពីលោក
វួន សេង ហើយមើលទៅបានជានាំគ្នាបិទភ្នែកបិទត្រចៀក មើលមិនឃើញ ស្ដាប់មិនឮយ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកប្រធានមន្ទីរអប់រំខេត្តរតន:គីរីមេត្តាកុំសម្ងំសុខស្រួលពេក សូមអញ្ជើញមកចុះពិនិត្យមើលនិងមានវិធានការយ៉ាងណាចំពោះសិប្បកម្មខាងលើនេះផង ដើម្បីអនាគត់កូនៗពួកគាត់ទៅថ្ងៃខាងមុខ ៕
(គេហទំព័រ ពន្លឺសន្តិភាព)
ទំនាក់ទំនងទូរសព្ឌ: ០៩៦៧៩៧៦០០៥/០៨៨៤៧៧៧៨៥៤/