កំពង់ស្ពឺ ៖ អមដំណើរដោយឯកឧត្តម វុី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅទំនប់ចាន់ថ្នាល ដែលស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ដែលនឹងកំពុងតែមានសភាពជន់ឡើងជាបន្តបន្ទាប់ ជាមួយនឹងមន្ទីរអង្គភាពមន្ត្រីជំនាញដែលពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ និង សសយក ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពទំនប់ទឹកចាន់ថ្នាលរួចមកឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៏បានបន្តដំណើរចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅតាមដងស្ទឹងព្រែកត្នោត និងចូលរួមពិភាក្សាការងារអំពីបញ្ហាប្រព័ន្ធធារាសាស្រ្តជាមួយនឹងរដ្ឋបាលខេត្ត និងស្ដាប់ពីបទបង្ហាញរបស់លោក ញ៉ាញ់ ជាបហ៊ង
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត ដើម្បីរកវិធីសាស្រ្តទប់ស្កាត់ ឫកាត់បន្ថយពីបញ្ហាប្រឈមនឹងសភាពការមួយនេះ ឲ្យបានទាន់ពេល ឫ ក៏ស្ថិតនៅក្នុងកម្រិតទាបបំផុត ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ៕