ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ៍៩កើតខែមិគសិរឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០នេះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះពិនិត្យមើលនិងស្ដារឡើងវិញនូវផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋដែលបានទទួលរងនូវការខូចខាតស្រូវរដូវវស្សានាពេលកន្លងមក នៅក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ទទួលដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម នាពេលនោះមានវត្តមាន៖
១.លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ
២.លោក ឈឿន រិទ្ធ ចៅសង្កាត់អូរឫស្សី
៣.លោក ឡៃ ឆេង មេភូមិកាប៉ូ
៤កងកម្លាំងប៉ូលិសប្រជាការពារក្នុងសង្កាត់និងប្រជាពលរដ្ឋមួយចំនួនផងដែរ។
សូមរលឹកថា៖ កាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០កន្លងមកនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជារការរង និងជាមេបញ្ជារការកងទ័ពជើងគោគនៃកងយោធពលខេរ:ភូមិន្ទ អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះចែកស្រូវពូជរដូវប្រាំងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើដែលទទួលរងនូវការខូខាតស្រូវរដូវវស្សានាពេលកន្លងមកដោយសារគ្រោះជំនន់ទឹកភ្លៀងមានចំនួន៦៥គ្រួសារដែលអាស្រ័យផលលើផ្ទៃដីចំនួន៧៥ហិចតាដែលទទួលបានស្រូវពូជចំនួន៦តោនកន្លះ ។
មានប្រសាស្តផ្ដាំផ្ញើរនាពេលនោះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋអោយចិត្តទុកដាក់ថែរទាំនូវដំណាំកសិផលធ្វើយ៉ាងណាដើម្បីសម្រួលដល់ជីវភាពកុំអោយមានការខូចខាតដូចនាពេលកន្លងមកនោះ ៕