ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

មន្ត្រីចំនួន១៦នាក់នៅក្នុងមន្ទ្ទីរពេទ្យបង្អែកស្រុក ព្រះស្តេចបានផ្ដិតមេដៃប្ដឹង ទៅសម្ដេច ស ខេង ..!

មន្ត្រីចំនួន១៦នាក់នៅក្នុងមន្ទ្ទីរពេទ្យបង្អែកស្រុក ព្រះស្តេចបានផ្ដិតមេដៃប្ដឹង ទៅសម្ដេច ស ខេង ..!

ខេត្តព្រៃវែង ៖ លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវមន្ត្រីក្រោមឱវាទចំនួន១៦នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេច នាំគ្នាផ្ដិតមេដៃប្ដឹងជាចំហរ(បើកមុខ) ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដើម្បីឱ្យចាត់វិធានការ ចំពោះលោក យូ ស៊ីឡិ ដែលបានដឹកនាំ ប្រកាន់បក្ខពួកគ្រួសារនិយម ប្រព្រឹត្តតែអំពើពុករលួយ គាបយកលុយពីអ្នកជំងឺ និងស៊ីដាច់លុយ របបការងារកូនចៅជាដើម។ល។

ក្នុងលិខគោរពជូនសម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឡើង កាលពីថ្ងៃទី១៥.១២.២០២០នេះដោយមានភ្ជាប់ស្នាមមេដៃមន្ត្រីពេទ្យបង្អែកស្រុកព្រះស្ដេច ចំនួន១៦នាក់ ដែលសារព័ត៌មានយើងទើបទទួលបាននៅថ្ងៃទី១៨.១២.២០២០ បានឱ្យដឹងថា៖ក្រុមគ្រូពេទ្យបានស្នើសុំឱ្យសម្ដេចក្រហោម ស ខេង ជួយពិនិត្យនិងចាត់វិធានការចំពោះលោក យូ ស៊ីឡិ ជាប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រះស្ដេច
ដែលបានដឹកនាំង្កើតបក្ខពួកនិយមក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច.រួមមាន៖
ទី១៖ លោក យូ ស៊ីឡិ ប្រធានODស្រុកព្រះស្ដេច។
២៖ លោក យូ ស៊ីណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចត្រូវជា(បងបង្កើតរបស់លោក យូ ស៊ីឡិ)។
៣៖ លោក ហាស់ ចំរើន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៤៖ លោក ឌៀប សាវរ័ត្ន គណនេយ្យមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៥៖ លោក ជួប សេងវន្នី ទទួលបន្ទុកផ្នែកព័ត៌មានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៦៖ លោក អៀង ចន្ទរិទ្ធិ ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។

នៅក្នុងលិខិតនោះបានបញ្ជាក់ទៀតថា៖ អ្នកទាំង៦នាក់ខាងលើនេះ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងកេងប្រវ័ញ្ចលុយក្នុងមន្ទីរពេទ្យ រួមមានលុយ.ប.ស.ស.ដែលទូទាត់ថ្លៃសេវាព្យាបាល.មន្ត្រីរាជការ.កម្មករ.កម្មការិនី.និយោជិក.កងកម្លាំងប្រដាប់អាវុធ ជាសមាជិកបេឡាជាតិ.របបសន្តិសុខសង្គម.មិនដែលចែកអោយបុគ្គលិកទេ។

ខណៈពួកខ្លួនខិតខំថែទាំព្យាបាល និងផ្ដល់សេវាកម្មដល់អ្នកជំងឺ ក៏ដូចជាអ្នកមកទទួលសេវា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។

មិនតែប៉ុណ្ណោះសូម្បីតែលុយក្បាលកូន ដែលសម្ដេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ពេទ្យឆ្មប ក្នុង១ករណី៤០.០០០រៀល តែជាក់ស្ដែងទទួលបានតែ១៦.០០០រៀលតែប៉ុណ្ណោះ។

រីឯប្រាក់ចំណូលដែលបានពីការព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ ០១%សម្រាប់បង់ជូនរដ្ឋ ៣៩% សម្រាប់ផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ និង៦០% សម្រាប់បែងចែកដល់បុគ្គលិក ប៉ុន្តែជាក់ស្ដែងពួកគេពុំបានបែងចែកឱ្យបុគ្គលិកគ្រប់តាមលក្ខ័ណ្ឌ៦០%នោះទេ។

លើសជាងនេះទៅទៀត លុយវាយតម្លៃប្រចាំត្រីមាស១០០% ដែលមន្ទីរពេទ្យទទួលបាន គឺត្រូវបែងចែកឱ្យបុគ្គលិក៨០% និង២០%សម្រាប់ដំណើរការផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ លុះជាក់ស្ដែង៖ ពួកគេមិនដែលបែងចែកតាមការកំណត់របស់ក្រសួងសុខាភិបាលឡើយ ខណៈពួកគេរៀបគម្រោងធ្វើតារាង២ផ្សេងគ្នា ១ច្បាប់សម្រាប់ទុកឱ្យមន្ទីរសុខាភិបាលត្រួតពិនិត្យ រីឯ១ច្បាប់ទៀត ទុកបែងចែកដល់បុគ្គលិក ដែលតារាងទាំង២ច្បាប់នេះ មានតួរលេខខុសគ្នា ។

ចំពោះលុយរបស់មន្ទីរពេទ្យ(៦២០២៨).២៥០លានរៀល ក្នុង១ឆ្នាំៗ ដែលក្រសួងផ្ដល់ឱ្យគឺក្រុមលោក យូ ស៊ីឡិ បានធ្វើវិក្កយបត្រក្លែងក្លាយ ដើម្បីកិបកេងលុយទាំងនោះទុកចែកបក្ខពួកខ្លួន ដោយមិនយកមកទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យនោះឡើយ លើសជាងនេះទៅទៀតលោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា(មន្ត្រីខ្មោច)ចំនួន៤នាក់ ដែលមានតែឈ្មោះ មិនដែលមកបម្រើការងារ ម្ដងណាសោះដើម្បីកិបកេងផលប្រយោជន៍ដល់បក្ខពួករបស់ខ្លួន។

ទង្វើបែបនេះវាបានផ្ទុយទៅនិងគោលការរបស់ក្រសួងសុខាភិបាល យោងតាមអនុក្រឹត្យលេខ៦៥.អ.ន.ក្រ-ប.ក.ចុះថ្ងៃទី០១.ខែមេសាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីអំពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា គឺមិនអនុញ្ញាតឱ្យប្រធានអង្គភាព ឬមន្ត្រីណាម្នាក់កាត់ប្រាក់បៀវត្ស.ម៉ោងយាម.ប្រាក់សម្រាលកូន.ប្រាក់ប៉ះពាល់សុខភាព.របស់បុគ្គលិក.និងលាភសការៈផ្សេងៗរបស់មន្ត្រីរាជការបានឡើយ។

ក្នុងករណីមានពាក្យបណ្ដឹងណាមួយនៅពេលស្ថាប័នមានសមត្ថកិច្ច រកឃើញថា៖ ប្រធានអង្គភាព ឬមន្ត្រីណា បានប្រព្រឹត្តកំហុសឆ្លងដូចខាងលើ.គឺនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕

សារព័ត៌យើងរង់ចាំទទួលការបកស្រាយបំភ្លឺ ពីសាមុីជនដែលពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ (ករិយាល័យផ្សាយ)
ទំនាក់ទំនងទូរសព្ទ :
០៩៦ ៧៩ ៧៦ ០០៥/ ០៨៨ ៤៧ ៧៧ ៨៥៤/

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com