ភ្នំពេញ : ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នកំពុងរងទុក្ខជាបន្តបន្ទាប់ ដោយសារកើតមានរណ្តៅដីធំៗនៅក្នុងមូលដ្ឋាន ។
ទុក្ខកង្វល់ទាំងអស់នេះ ប្រជាពលរដ្ឋធ្លាប់បានដង្ហោយដល់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ក៍ដូចជា ស្ថាប័ន មន្ទីរ ពាក់ព័ន្ធផ្សេងៗ ដើម្បីសុំជួយអន្តរាគមន៍ ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ។
តើអោយប្រជាពលរដ្ឋ សង្ឃឹមអ្វីទៀត… ? បើអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌ មិនជួយយកចិត្តទុកដាក់ដោះស្រាយបែបនេះ… ?
រហូតមកដល់ពេលនេះ បើទោះបីរណ្តៅដីដ៍ធំមួយ នៅភូមិបឹងកំបោរ សង្កាត់ឱឡោក ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ឈប់សកម្មភាពក៍ដោយ ក៍ប្រជាពលរដ្ឋប្រមាណ ៣ភូមិ កំពុងរងទុក្ខដដែល ក៍ពុំមានអាជ្ញាធរណាជួយដោះស្រាយដល់ពួកគាត់នៅឡើយ។ ប្រជាពលរដ្នដែលរស់នៅកំពុងរងទុក្ខបានធ្វេីការ សំណូមពរ ដល់លោកអភិបាលខណ្ឌ ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ សូមជួយទប់ស្កាត់ម្ចាស់រណ្តៅដី និង ឡានដឹកដីធំៗ ដែលបង្ករលក្ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្នដែលកំពង់រស់នៅក្នុងមូលដ្នានរបស់ពួកគាត់ ៕
By នគររាជ( កែវ ភត្រា )