ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយពីបានធ្វើលិខិតសុំការអនុញ្ញាតិពី ឯកឧត្តម វុី សំណាង អភិបាល នៃគណ:អភិបាលខេត្ត នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរួចមក លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ ធនធានទឹក នឹងឧតុនិយមខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារបច្ចេកទេស ត្រួតពិនិត្យផ្ទាល់ នឹងបានធ្វើការរុះរើ ស្ពានដែក ឆ្លងកាត់ប្រឡាយមេតាហោដែលស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីបើកដំណើរការសាងសង់លូបេតុងអាមេ សម្រាប់សម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់សាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ។
សូមបញ្ជាក់ថា៖ ស្ពានដែកដែលឆ្លងកាត់ប្រឡាយមេតាហោ ដែលស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលមានសភាពទ្រុឌទ្រោមណាស់ទៅហើយ ហើយមិនអាចទុកឲ្យដំណើរការ ឫការធ្វើដំណើរឆ្លងកាត់ទៅមុខទៀតបានឡើយ ក៏ដូចជាដើម្បីជួយ សម្រួល ដល់ការធ្វើដំណើរបស់ សាធារណ:ជននឹងប្រជាពលរដ្ឋ ជាពិសេសដើម្បីបង្កាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ដែលកើតមានឡើងជាយថាហេតុ ៕