(កំពង់ធំ)÷ នៅព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានអញ្ជើញដឹកនាំ លោក-លោកស្រីមេបញ្ជាការរងខេត្ត លោកនាយសេនាធិការ លោកប្រធានមន្ទីរ លោកនាយការិយាល័យជំនាញទាំង០៣ ចូលរួមពិធីសំណេះសំណាល នឹងបំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដល់អាយុសោធននិវត្តន៍ និងពិការភាព ឆ្នាំ២០២១ តាមរយះប្រព័ន្ធបញ្ជូនរូបភាព Video Conference នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
– នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ បានបំពាក់ឋានន្តរសក្កិ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ចំនួន០២នាក់ ដែលដល់អាយុចូលសោធននិវត្តន៍ និងបានឧបត្ថម្ភថវិកា ក្នុងមួយនាក់ចំនួន ៥០០,០០០ រៀល។