ខេត្តត្បូងឃ្មុំ ៖ប្រជាពលរដ្ឋអំពាវនាវឲ្យសមត្ថកិច្ចបង្រ្កាបស៊ីសងគ្រប់ប្រភេទទីតាំងបនល្បែងជល់មាន់និងល្បែងជាច្រើនប្រភេទនេះស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូលច្រកដូងប្រាំពីដើម (ដូង៧ដើម) កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងខណៈមិនទាន់មានអាជ្ញាធរថ្នាក់ណាចាត់វិធានការបង្ក្រាបឡើយ ។ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង ។ចំណែកមេការល្បែងនៅកន្លែងជល់មាន់ម្នាក់ ឈ្មោះ ហេង បានប្រាប់អ្នកសារពត៌មានថា កន្លែងទីតាំងល្បែងរបស់គេ មាន សជណ ។ចំណែកអ្នកច្បាប់បានប្រាប់ថា មាន សជណ គឺនៅមិនទាន់មានច្បាប់ពេញលេញពីរដ្ឋាភិបាលទេ ។ ទាល់តែកាស៊ីណូនិងសាងសង់ឲ្យត្រូវក្បួនខ្នាតស្តង់ដារទើបរដ្ឋចេញច្បាប់ឲ្យ ។ហេតុដូចនេះអាចម្ចាស់ទីតាំងកាស៊ីណូអោបតែ សជណ ដោយអាចមិនចាំបាច់ស្ថាបនាសាងសង់សំណង់អាគារឲ្យត្រូវស្តង់ដារ ហើយក៏មិនបាច់លើកស្លាកយីហោផងដែរព្រោះមិនអស់លុយបង់ពន្ធចូលរដ្ឋ ។បច្ចុប្បន្នល្បែងស៊ីសងត្រូវបានគេចាត់ទុកថា ជាដើមចមនៃបទល្មើស ហើយក៏ជាបញ្ហាគ្រោះថ្នាក់សម្រាប់សង្គមផងដែរ។ប្រសិនបើអាជា្ញធរមិនមានចំណាត់ការទេនោះ។
ប្រជាពលរដ្ឋរស់នៅស្រុកមេមត់បានរិះគន់ទៅសមត្ថកិច្ចជំនាញថ្នាក់លើ ពិសេសរដ្ឋាភិបាលនិង នាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តងថាបានបណ្ដែតបណ្ដោយឲ្យមានកើតល្បែងស៊ីសងឲ្យក្នុងមូលបង្កអសន្តិសុខនៅក្នុងទឹកដីរបស់ខ្លួនដោយមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទើបប្រជាពលរដ្ឋមានការសង្ស័យនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មអគ្គស្នងការនគរបាលជាតិទទួលបានប្រយោជន៏យ៉ាងក្រាស់ក្រែល៕