កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃសៅរ៍២កេីតខែអស្សុជឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ។
ចំពោះវត្តមានក្នុងកិច្ចប្រជុំផ្ទាល់នៅសាលប្រជុំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នោះរួមមាន៖
– លោកមេបញ្ជាការរង
– លោកនាយរងសេនាធិការ
– លោកប្រធាន អនុប្រធានមន្ទីរទាំង០៧
ចំណែកសមាសភាពដែលត្រូវ ឣញ្ជើញ ចូលរួមប្រជុំ តាមប្រព័ន្ធ Video ( Zoom Meeting )
– លោកនាយការិយាល័យ និងជំនួយការ
– លោកមេបញ្ជាការ មេបញ្ជាការរង និងជំនួយការ មូលដ្ឋាន ឣ.ហ ក្រុង-ស្រុក និងលោកប្រធានស្នាក់ការសន្តិសុខ
លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋាន ក្រុង-ស្រុក និងលោកប្រធានស្នាក់ការ ត្រូវឣង្គុយមុខហ្វុង ក្នុងសាលប្រជុំតាមឣង្គភាពរៀងៗខ្លួន។
-នៅក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការក៏បានចែកប័ណ្ណចាក់វ៉ាក់សាំង ជូនដល់នាយទាហាន នាយទាហានរងផងដែរ ។