កំពង់ស្ពឺ ៖នៅព្រឹកថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបុណ្យខួបលើកទី៦៧ នៃទិវាបុណ្យឯករាជជាតិ
៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង នៅបរិវេណមុខវិមានឯករាជ្យខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៣ ។
នៅក្នុងពិធីរំលឹកខួបលេីកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ គេសង្កេតឃេីញមានវត្តមាន៖
-ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត
-ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។
-ថ្នាក់ដឹកនាំគណៈអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត
-លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ យុវជន យុវនារី នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។