ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

ទីតាំង​ល្បែង​ចាក់បាល់​អន​ឡាញ​នៅ​ផ្លូវ​៣៧១​មុខ​ផ្សា​លឹម​ឈាង​ហាក់​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​

ទីតាំង​ល្បែង​ចាក់បាល់​អន​ឡាញ​នៅ​ផ្លូវ​៣៧១​មុខ​ផ្សា​លឹម​ឈាង​ហាក់​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​

​ភ្នំពេញ ៖ ទីតាំង​ចាក់បាល់​តាម​អន​ឡាញ​មួយ​កន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​២៣៨A ផ្លូវ​៣៧១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅតែ​បន្ត​បើក​លេង​ដោយ​សេរី ដោយ​គ្មាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ធ្វើការ​បង្ក្រាប​នោះ​ទេ ដោយ​បណ្តែតបណ្តោយ​ឲ្យមាន​កា​របើក​លេង​យ៉ាង​គឃ្លើន​យ៉ាង​ដូច្នេះ​។​

​ទាក់ទិន​នឹង​កន្លែង​នេះ ម្ចាស់​ទីតាំង​តែងតែ​អួតថា គេ​បើក​លេង​ល្បែង​ចាក់បាល់​របៀប​នេះ​ជាង​១០​ឆ្នាំ​មកហើយ និង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ដែល​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ធ្វើ​ការបង្ក្រាប​នោះទេ​។ ការបើក​សេរី​យ៉ាង​ដូច្នេះ លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ និង​លោក​មេ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ ហាក់​គ្មាន​ចំណាត់ការ​អ្វី​នោះទេ នេះ​អាច​ម្ចាស់​ទីតាំង​ខាងលើ​បាន​ធ្វើការ​បំភ័យ ឬ​ប្រគល់​លាប​សក្កា​រះ​ហើយ បានជា​ស្ងាត់ឈឹង​ប្រៀប​ដូច​ចោរលួច​សេះ​យ៉ាង​ដូច្នេះ​។

​បើ​គ្មាន​ចំណាត់ការ​យ៉ាង​ដូច្នេះ ហាក់ដូចជា​សេរីពេក បទល្មើស​ពេញបន្ទុក​បិទ​ភ្នែក​ធ្វើ​មិនដឹង លុយ​ចូល​ហោប៉ៅ​ពេញ​តែម្តង​។ យោងតាម​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ធ្វើការ​បង្ក្រាប​រាល់​បទល្មើស​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន ទោះ​ធំក្តី​តូច​ក្តី​ត្រូវតែ​បង្ក្រាប​ឲ្យខាងតែបាន​។ សូម្បី​តែ​អភិក្រម​ទាំង​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​មក​កាលពីពេល​កន្លង​មក នោះ​ដល់​ពេល​អនុវត្ត​ហើយ គឺ​ងូតទឹក ដុស​ក្អែល ព្យាបាល វះកាត់ ហើយ​ពេលនេះ​ដល់​ពេល​វះកាត់​ហើយ​។

​ប្រជាពលរដ្ឋ​ទូទៅ​បាន​លើកឡើង​ថា ប្រសិនបើ​បណ្តោយ​ឲ្យ​កន្លែង​ចាក់បា​ល់​ដែល​បាន​ដាក់​ជា​លក្ខណះ​អ៊ីនធើណេត ឲ្យនៅ​តំណើរការ​នេះ តើ​អភិក្រម​របស់​រាជរដ្ឋាភិបាល​មួយ​នេះ​នៅ​មាន​ប្រសិទ្ធភាព​ដែរឬទេ​?  ប្រសិន​បើ​លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ​នៅ​បណ្តែតបណ្តោយ​ដូច្នេះ ល្មម​ដល់​ពេល​វះកាត់​ហើយ អ៊ីចឹង​សូម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទើប​កាន់តំណែង​ថ្មី មេត្តា​ត្រួតពិនិត្យ​មើល​ផង​៕

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com