ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

មេបញ្ជា​ការអាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង លោក​ សាក់ សារ៉ាង​ប្រមូលលុយពី​ក្រុមឈ្មួញដឹ​កឈើ​ទាំងតូច​ទាំងធំ​តាមរបៀ​បពុករលួយ​មាន​ជំនាញខ្ព​ស់​បំផុ​ត

មេបញ្ជា​ការអាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង លោក​ សាក់ សារ៉ាង​ប្រមូលលុយពី​ក្រុមឈ្មួញដឹ​កឈើ​ទាំងតូច​ទាំងធំ​តាមរបៀ​បពុករលួយ​មាន​ជំនាញខ្ព​ស់​បំផុ​ត

មេបញ្ជា​ការអាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង លោក​ សាក់ សារ៉ាង​ប្រមូលលុយពី​ក្រុមឈ្មួញដឹ​កឈើ​ទាំងតូច​ទាំងធំ​តាមរបៀ​បពុករលួយ​មាន​ជំនាញខ្ព​ស់​បំផុ​ត
ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ ​របស់លោក សាក់ សា​រ៉ាង ត្រូវ បាន​លាតត្រដាង ​ជា​បន្តបន្ទាប់​ព្រោះ​លោក សាក់ សា​រ៉ាង បាន​ប្រើ​តួនាទី​របស់ខ្លួន​ដើម្បី​ ប្រមូល​លុយ​តាម របៀប​ពុករលួយ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​និង​ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​៥ ខេត្ត កំពង់ឆ្នាំង ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​អាវុធហត្ថ​ដែលជា​បក្ខពួក​របស់លោក សាក់ សា​រ៉ាង បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​។ តាម​បណ្តោយ ​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ជាច្រើន​គ្រឿង​និង​មាន​រថយន្ត​ដឹកទំនិញ ដឹក​មាន់ ដឹក​ជ្រូក ដឹកគោ​ក្របី ឆ្លងកាត់​យ៉ាង​ពេញបន្ទុក​ផងដែរ ហើយ​ក្លាយទៅជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​លោក សាក់ សា​រ៉ាង ព្រមទាំង​បក្ខពួក​។ ដូច្នេះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សាក់ សា​រ៉ាង និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​ពេល​នៅ​ធ្វើជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរីទៅទៀត។​

តាម​ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ថែមទាំងមិនញញើតអង្អភាពប្រឆាំងអំពើពុករលួយទៀតផង។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង យ៉ាង​ពេញបន្ទុក​ហើយ​ក្នុង​មួយខែៗ​លោក សាក់ សា​រ៉ាង និង​បក្ខពួក​ប្រមូល​លុយ​បាន​មិនតិចជាង​៣​ម៉ឺន​ដុល្លារ​ទៅ​៥​ម៉ឺន​ដុល្លារ​នោះទេ?​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បើក​ការស៊ើបអង្កេត​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាក់ សា​រ៉ាង មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាក់ សា​រ៉ាង បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ថ្នាក់ដឹកនាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​បញ្ជូន​មន្ត្រី​អធិការកិច្ច​ទៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​បើក​ការស៊ើបអង្កេត​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក សាក់ សា​រ៉ាង ព្រមទាំង​បក្ខពួក​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការស៊ើបអង្កេត​នេះ​បាន​កើតមាន​ក្រោយពេល​រឿងអាស្រូវ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាក់ សា​រ៉ាង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ជាពិសេស​ទាក់ទង​ទៅនឹង​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ក្នុងនោះ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​ដឹងថា​ជាទី​តាំង​ដែល​លោក សាក់ សា​រ៉ាង បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ ក៏ដូចជា​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង តាម​អំពើ​ចិត្ត​។(មានត)​
នគររាជ​ (​ កែវ​ ភត្រា​ )

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com