សៀមរាប ៖ ឈ្មួញដីសំដីយកមេឃទ្រាប់អង្គុយ គឹមឡុងស្រូរ ភ័យបាស់សក់ដកគ្រឿងចក្រ យ៉ាងតក់ក្រហល់ ហើយបែរខ្នងចំអកឡកឡើយដាក់អ្នកសារព័ត៏មាន ជេរប្រទិច អាងលុយ អាងខ្នង ប្រើសំដីដូចមនុស្សបាតផ្សារ មើលងាយអ្នកកាសែត អោយគោរពតាម លោកមុនចូលថតត្រូវសុំច្បាប់លោក ខណះលោកកំពុងល្មើសច្បាប់ រ៉ែ ថាមពល ធ្វើមានធ្វើបានរហូតបច្ចុប្បន្ននេះ។
ជាក់ស្ដែងក្រុមជីករណ្ដៅយកអាចម៍ដីលក់របស់លោក គឹមឡុងស្រូរ កំពុងតែដឹកអាចម៍ដីលក់យ៉ាងគគ្រឹកគ្រែងគ្មានច្បាប់ទំលាប់យ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីភូមិ បាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ក្រុមនេះបានប្រព្រឹត្តល្មើសច្បាប់រ៉ែថាមពល ជីកអាចម៍ដីលក់តាមដីឡូត៍ជាច្រើនភូមិ នៅក្នុងស្រុកជីក្រែងទង្វើបែបនេះមិនគួរមន្ទីររ៉ែថាមពល ខេត្តសៀមរាប ភូមិបាលស្រុកជីក្រែងបណ្ដែតបណ្ដោយឱ្យមានក្រុមអាជីវកម្មជីកអាចម៍ដីលក់ប្រព្រឹត្តល្មើសច្បាប់បែបនេះនោះទេ។
តាមប្រភពពីអ្នកឃ្លាំមើលបទល្មើសបានឲ្យដឹងថាក្រុមអាជីវកម្មជីកយកអាចម៍ដីលក់របស់លោក គឹមឡុងស្រូរ បានដកគ្រឿងចក្រចេញពីការដ្ឋាននៅវេលាម៉ោង ៥ និង ៣០នាទីថ្ងៃទី ១២ខែមករា ឆ្នាំ ២០២២ក្រោយពីអ្នកសារមានបានចុះថតយករូបភាពនៃការជីករណ្ដៅដីដែលមានជម្រៅចាល់ក្បាលប្រែតហើយរាយការណ៍ទៅអាជ្ញាធរស្រុកជីក្រែងអោយបានដឹងរឿងពិត ។
តាមប្រភពពីអ្នករាយការណ៍បានអោយដឹងថា លោក គឹមឡុង ស្រូរ ប្រហែលជាអាងមានលុយ មានខ្នងក្រាស់ហើយបានជាហ៊ានប្រើសំដីអសរោះជេរប្រមាថអ្នកសារព័ត៏មាន គឺអោយអ្នកសារព័ត៏មានគោរពលោកមុននិងចូលថតយករូបភាព និងបានប្រើសំដីអួតក្អេងក្អាងដូចក្អាត់ក្នុងក្អម។
សូមអាជ្ញាធរស្រុកជីក្រែងមេត្តាពិនិត្យមើលរណ្ដៅដីលោក គឹមឡុងស្រូរ និងមើលច្បាប់ទំលាប់អោយបានជាក់លាក់មុននឹងអនុញ្ញាតអោយជីក។
ក្រុមសារព័ត៏មាន រិទ្ធីដាវដែកយើងរងចាំមើលចំណាត់ចុះវាស់វែងរបស់អជ្ញាធរស្រុកជីក្រែងនៅថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២២នេះ ថាតើច្បាប់មានឬអត់ បើមានការជីកកកាយជម្រៅត្រឹមត្រូវដែរឬទេ?។នៅមានបន្តទៀត
ទំនាក់ទំនងផ្សព្វផ្សាយ 096 7976005