ទីតាំងល្បែងសុីសងជល់មាន់ បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន មិនទាន់ឃើញមានសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនោះឡេីយ ដែលមានទីតាំងស្ថិតនៅទល់ផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា ទីតាំងល្បែងសុីសងជល់មាន់ នេះបើក លេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន គេមិនដែលឃើញមាន សមត្ថកិច្ចជំនាញ ទៅធ្វើការបង្ក្រាបនោះឡេីយ។
ប្រភពប្រជាពលរដ្ឋដែលរស់ នៅជិតទីតាំងនោះបានឲ្យដឹងថាល្បែងសុីសងជល់មាន់ មួយកន្លែងនេះគឺលេងបានជាងមួយសប្តាហ៍មកហើយ ដែលមេការ ឈ្មោះ សាល ជាអ្នករត់ការសម្របសម្រួល មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ យ៉ាងច្រើនកុះករ។
ពលរដ្ឋដាក់សង្ស័យថាទំនងជាម្ចាស់ទីតាំងសែនព្រេនត្រូវរ៉ូវគ្នាហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងតាមអំពើចិត្ដបែបនេះឬមួយខ្លាចបែកឆ្នាំងបាយទេដឹងបានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនធ្វើការបង្ក្រាប។
វិញទៀតកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងជល់មាន់មួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
ទំនាក់ទំនង ផ្សព្វផ្សាយ ពាណិជ្ជកម្ម
096 79 76 005 088 477 78 54