ខេត្តកំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២
ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត នឹងជាប្រធានគណៈកម្មាការបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៥ ឆ្នាំ២០២២ នៅឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
រួមដំណើរដោយ ឯកឧត្ដម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជា ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោមម្លប់សន្តិភាពសាមគ្គីភាព បងប្អូនប្រជាពលរដ្ឋប្រុសស្រី រីករាយ បានចូលរួមគាំទ្ររអបអរដោយស្នាមញញឹម ក្ដីរីករាយ យ៉ាងក្រៃលែង ដោយមានការជឿជាក់យ៉ាងមុតមាំទៅលេីគណៈបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកត្រេីយសន្តិភាពដ៏យូរអង្វែង នឹងមានការអភិវឌ្ឍរីកចម្រេីនលេីគ្រប់វិស័យជូនប្រជាជាតិយេីង។
ក្បួនដង្ហែរប្រកបដោយសិលធម៌ របៀបរៀបរយ គោរពសិទ្ធអ្នកធ្វេីដំណេីរយ៉ាងល្អប្រពៃ។
វត្តមានប្រជាពលរដ្ឋដែលបាលចូលរួម សរុបចំនួនប្រមាណជាង 600 នាក់ ៕