ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអង្គារ៍២កេីតខែពិសាខឆ្នាំខាលចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត នឹងជាប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អមដំណេីរដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនឹងដឹកជញ្ជូន នឹងជាប្រធានការងាររាជរដ្ឋាភិបាលមូលដ្ឋានចុះជួយស្រុកកោះធំ លោក អេង សុវិចិត្រ អភិបាលនៃគណៈអភិបាលស្រុកកោះធំ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិសមាជិកា មកពីភូមិចំនួន១១ សរ៉ុបសមាជិកមានចំនួន១០០០នាក់ ។
ស្ថិតក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ផ្ដាំផ្ញេីរ សួរសុខទុក្ខដល់បងប្អូនសមាជិកសមាជិកា នឹងបានក្រេីនរំលឹកត្រូវបន្តការបោះតឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ដែលនឹងខិតមកដល់ក្នុងពេលខាងមុខនេះ។
មានតែគណៈបក្សប្រជាជនកម្ពុជា តែមួយគត់ដែលរកសុខសន្តិភាព សេរីភាព នឹងការអភិវឌ្ឍ រីកចម្រេីនលេីគ្រប់វិស័យជូនប្រទេសជាតិយេីង ៕