ភ្នំពេញ ៖ យុទ្ធនាការឃោសនារកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ត្រូវបានបញ្ចប់នៅថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២២នេះ។
ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រេីនកុះក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលជាថ្ងៃបញ្ចប់ នៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញប្រកបដោយសេចក្ដីសប្បាយរីករាយ រក្សាបាននូវភាពស្ងប់ស្ងាត់ របៀបរៀបរយ តាមដងផ្លូវសាធារណៈមិនបង្កការកកស្ទះ នឹងភាពជឿជាក់លេីគណៈបក្សប្រជាជនកម្ពុជាដេីម្បីបន្តការដឹកនាំប្រទេសទៅថ្ងៃអានាគត់។
សូមជម្រាបថា៖ លោក សេង ជៀន ជាបេក្ខភាពគណៈបក្សប្រជាជនកម្ពុជា ឈលំដាប់លេខរៀងទី១ ធ្លាប់មានគុណសម្បត្តិនឹងស្នាដៃ ដែលបានកសាងនូវសមិទ្ធិផលនានា ជាច្រេីនក្នុងសង្កាត់ស្នោរ ជាពិសេសហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់ នឹងការងារបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនគិតពីកម្រៃអ្វីឡេីយ។
ក្នុងឆន្ទៈបម្រេីរាស្ត្រ ប្រកបដោយគុណធម៌នឹងមានតួនាទីជាចៅសង្កាត់ លោក សេង ជៀន តែងតែទទួលបាននូវប្រជាប្រីយភាពនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋជាច្រេីនអាណត្តិកន្លងមកហេីយ ហេីយប្រជាពលរដ្ឋក៏នូវតែបន្តការគាំទ្រលោកលោកក្នុងដំណែងចៅសង្កាត់ជាបន្តទៀត ៕
(បោះឆ្នោតជូនគណៈបក្សប្រជាជន ដេីម្បីសន្តិភាព នឹងការអភិវឌ្ឍ )