រាជធានីភ្នំពេញ=ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក គីម រិទ្ធី ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ។
ព្រះរាជក្រឹត្យនេះ បានត្រាស់បង្គាប់នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២២ នេះយោងតាមមាត្រា១ នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា
( តែងតាំងមុខតំណែងឯកឧត្តម គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។
សូមជម្រាបថា លោក គីម រិទ្ធី អតីតជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្ន មុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនេះ លោកក៏មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃផងដែរ។
ដោយឡែកលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ៕