ខេត្តបាត់ដំបង៖កំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានសហការ ជាមួយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើខេត្ត.ស្រុក.រួមនិងអាជ្ញាធររដ្ឋបាលស្រុកបានចុះប្រតិបត្តិការបង្ក្រាបទីតាំងដាក់លក់សត្វព្រៃខុសច្បាប់មួយករណីដោយធ្វើការឃាត់ខ្លួនក្រុមអ្នកលក់បានចំនួន៦នាក់។
លោកវរសេនីយ៍ទោ ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបានប្រាប់អោយដឹងថា៖កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចភូមិពុកឆ្មារ.ឃុំអន្លង់វិល.ស្រុកសង្កែ.ខេត្តបាត់ដំបង ដោយមានការសហការពីកម្លាំងមន្ត្រីជំនាញបង្ក្រាប ឃាត់ខ្លួនក្រុមអ្នកលក់បានចំនួន ៦នាក់ ដកហូតសត្វ១០ប្រភេទស្មើរនិងចំនួនសរុប៦៨៦ក្បាល។
លោកបន្តថា៖ក្រោយពីបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក្រុមអ្នកលក់ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងរៀបចំក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
ចំណែកសត្វព្រៃចំនួន៦៨៦ក្បាល ត្រូវបានអាជ្ញាធរសហការរៀបចំធ្វើពិធីដុតបំផ្លាញចោលនៅអធិការដ្ឋាននគរបាលស្រុកសង្កែ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ម្សិលមិញផងដែរ៕
0
ឃាត់ខ្លួនមនុស្សចំនួន៦នាក់ទៅតុលាកាក្នុងករណីរកសុីនឹងជួញដូរសត្វព្រៃខុសច្បាប់
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ