ខេត្តកណ្ដាល÷ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ក្រោមការដឹកនាំ ដោយលោក ជួរ ឈុនឡេង អនុប្រធានមន្ទីរ សហការជាមួយយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាជ្ញាធរសង្កាត់តាខ្មៅ និងកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅមុនឱកាសបុណ្យភ្ជុំបិណ្ឌ និងដោយមានការឆ្លើយសំនួរ និងទទួលបានមួកសុវត្ថិភាពផងដែរ។
ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានប្រេីប្រាស់សំភារៈសរុបរួមមាន៖
-សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនុួន ១០០ក្បាល
-សៀវភៅអ្វីដែលអ្នកបេីកបរម៉ូតូត្រូវយល់ដឹង ចំនួន ១,០០០ក្បាល
-ខិតបណ្ណជំនួយស្មារតីអំពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនុួន ១,០០០សន្លឹក
-មួកសុវត្ថិភាព ចំនួន ៥០មួក
-ស្ទិកគ័រចំណាំងផ្លាត ចំនួន ១,០០០សន្លឹក។
ក្នុងនោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ហើយបានទទួលនូវការអប់រំអំពីច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ហាក់មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង និងខិតខំប្រឹងគោរពច្បាប់ឲ្យបានរឹតតែល្អប្រសើរដើម្បីចាកផុតអំពីការគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ ៕
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម គេហទំពរ័ ( ពន្លឺសន្តិភាព ) 017 244 509- 088 4777 864