ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!

តើលោក ឈាង ផា់ន់ណារ៉ា ស្នងការខេត្តតាកែវបានជ្រាបដែរឬទេ? ចំពោះទីតាំងសង្វៀនជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សមួយកន្លែងប្រភេទកាស៊ីណូកំពុងតែបើកលេងជារៀងរាល់ថ្ងៃ..!

ខេត្តតាកែវ ៖ ទីតាំង ល្បែងស៊ីសង ជល់មាន់ អាប៉ាង យោគីមួយកន្លែង ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ  បានបើកទ្វារឲ្យអ្នកញៀនល្បែងទាំងជនជាតិវៀតណាមនិងជនជាតិខ្មែរ ប្រមូលផ្តុំគ្នាលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ បែជាអាជ្ញាធរ មានសមត្ថកិច្ចមើលមិនឃើញ។

ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងជល់មាន់ អាប៉ោងនិងយោគីខ្នាតយក្សខាងលើនេះ បើកលេងជាយូមកហើយ មិនដែលមានអាជ្ញាធរ ឬសមត្ថកិច្ចណាចុះមកបង្រ្កាបម្តងណាឡើយ បើទោះបីជាមានសេចក្តីប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកទោះមានអាជ្ញាប័ណ្ណឬមិនមាន
អាជ្ញាប័ណ្ណក៏ដោយ ។

ក៏ទីតាំងសង្វៀនជល់មាន់ខ្នាតយក្ស (ប្រភេទកាសុីណូ)ខាងលើនេះនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ផ្គើននិងអនុសាសន៍របស់សម្តេច។

បើតាមសម្ដីម្ចាស់សង្វៀនបានឲ្យដឹងថា ទីតាំងនេះមានច្បាប់ទំលាប់អស់ហើយ នៅឡើយតែមិនទាន់បានដាក់ឈ្មោះជាកាសុីណូអ្វីនៅឡើយទេ។

ចុះបើទីតាំងល្បែងសុីសងខាងលើនៅមិនទាន់មានឈ្មោះ តើគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាអាចចេញអាជ្ញាប័ណ្ណអោយដោយរបៀបណា ខណៈទីតាំងបនល្បែងមួយនេះមិនទាន់មានឈ្មោះផងនោះ?។

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយក៏លោកស្នងការខេត្តតាកែវមិនទាន់ទទួលជ្រាបពីព័ត៍មាននេះ?

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ។

លោក វរសេនីយ៍ឯក ជា សុផល អធិការដ្ឋាននគរបាលស្រុកបូរីជលសាគួរតែចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ ចៀសវាងមានការរិះគន់ពីមហាជន ថាបានទទួលលាភសក្ការ:ពីបនល្បែង។

ប្រជាពលរដ្ឋស្នើរសុំដល់ ឧត្តមសេនីយ៍ទោ ឈាង  ផាន់ណារ៉ាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិសេស សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការណ៍ ចំពោះទីតាំងល្បែងជល់មាន់ខ្នាតយក្ស ប្រភេទកាស៊ីណូខាងលើនេះផងទាន! ដើម្បីរក្សាបាននូវសុវត្តិភាពក្នុងសង្គម ពិសេសគោលនយោបាយទាំង៧ចំនុចរបស់រាជរដ្ឋាភិបាល ។

អង្គភាព គេហទំព័រ ពន្លឺសន្តិភាព យើងរង់ចាំទទួលនូវការបកស្រាយបំភ្លឺ ពីសាមុីជនដែរពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ។0967976005 , 0884777854

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com