រាជធានីភ្នំពេញ ÷ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នេះកម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ផ្ផ្ទះម៉ាស្សាកោសជប់ ផ្លូវ៣០ម៉ែត្រ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ពាក់ពន្ធ័នឹងករណីមានជនសង្ស័យបានក្លែងបន្លំខ្លួនជាកងរាជអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធដោយខុសច្បាប់ទៀតផង។
សូមបញ្ជាក់ថា ÷ ជនសង្ស័យ មានឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងបន្លំជាឯកសណ្ឋានកងរាជវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក ននិងមានស័ក្តិឋាន:ជា អនុសេនីយ៍ឯក ព្រមទាំងកាន់កាប់អាវុធខ្លី ១ ដេីម ម៉ាក(K៥៤) លេខ១៩៥២ បង់១ គ្រាប់៧គ្រាប់ ID ១គ្រឿង ម៉ូតូ១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-2940 បានធ្វើសកម្មភាព ដើរប្រម៉ូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែងបន្លំ ឯកសណ្ឋានជាកងរាជអាវុធហត្ថ ដើរប្រម៉ូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕ ( ប្រទេសមានច្បាប់ កុំតែហ៊ាន..! )