ភ្នំពេញ ÷ល្បែងស៊ីសង ទូហ្គេមបាញ់ត្រី ជាខ្នាតកាស៊ីណូដ៏ធំមួយកន្លែង បានចាប់ផ្ដើមបើកដំណើរការឡើងវិញក្រោយពេលបិទបានមួយរយៈដ៏ខ្លី ឬ (មួយចំអិនកំពឹស)។
ល្បែងស៊ីសងទូរហ្គេមបាញ់ត្រី និងល្បែងជាច្រើនមុខទៀតស្ថិតនៅលើផ្សារ (សុីធីម៉ល )ជាន់ទី២ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ បានចាប់ផ្ដើមបើកដំណើរការឡើងវិញហើយមិនដឹងថាត្រូវបានការអនុញ្ញាតិពីអាជ្ញាធរ ឬ សមត្ថកិច្ចថ្នាក់ណានោះទេ ?។
សូមរំលឹកថា ÷ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះត្រូវបានអាជ្ញាធរឬសមត្ថកិច្ចក្នុងខណ្ឌ៧មករាធ្លាប់បានចុះបង្ក្រាបនិងបិទមិនឲ្យដំណើរការមួយរយៈកន្លងមកដោយសារគ្មានច្បាប់អនុញ្ញាតិពីគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា ហើយស្រាប់តែពេលនេះបែរជាបានបើកឱ្យដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា។
ចំពោះករណីទីតាំងល្បែងស៊ីសងខាងលើនេះ បណ្ដាញសារព័ត៌មាន(ពន្លឺសន្តិភាព)យើងមិនអាចសុំការបំភ្លឺពីលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានទេដោយទូរសព្ទខលមិនចូល។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការឬចុះពិនិត្យចំពោះទីតាំងល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីឆ្លើយតបឬរក្សាបាននៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងដើម្បីសន្តិសុខសណ្ដាប់ធ្នាប់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ៕
( មានល្បែងស៊ីសង ជាមេរោគចម្លង ឱ្យមានភាពវឹកវរក្នុងសង្គម ) ៕
អង្គភាព គេហទំព័រ ពន្លឺសន្តិភាព យើងរង់ចាំទទួលនូវការបកស្រាយបំភ្លឺ ពីសាមុីិជនដែរពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ។0967976005 , 0884777854