ប្រភពពីពលរដ្ឋក្នុងឃុំដារ ដែលធ្លាប់ចូលទៅកាន់ទីតាំងបើកល្បែង ស៊ីសងនៅតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី បានឲ្យដឹង ថា ឈ្មោះ ហេង ជាអ្នកកាងល្បែងបានអួតអាង ប្រាប់អតិថិជនរបស់ខ្លួនពីសុវត្ថិភាព សម្រាប់អ្នកមកលេងល្បែងក្នុ ងទី តាំងនេះ ម៉ាសប្បាយអត់មត់មានបញ្ហារអ្វីទាំងអស់ពីសុវត្តិភាពផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី មានសង្វៀនបញ្ជល់មាន់ដ៏ធំនិងមានបង្កប់ល្បែងស៊ីសងច្រើនប្រភេទ ហើយតាមផ្លូវចូលទៅកាន់កន្លែងលេងល្បែងស៊ីសងនោះមានដាក់ពង្រាយសន្តិសុខយាមកាមយ៉ាងរឹងមាំព្រោះខ្លាចមានអ្នកកាសែតចូលទៅថតរូបភាពចុះផ្សាយតាមបណ្ដាញព័ត៌មាននានា។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះការរាលដាលលេងល្បែងស៊ីសងនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ល្បែងស៊ីសងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី កំពុងកើតឡើងយ៉ាងរាលដាលហើយមានមនុស្សចូលរួមលេងល្បែងកាន់តែច្រើនឡើងៗដែលសុទ្ធតែជាពលរដ្ឋខ្មែរ។ ប្រភពបានឲ្យដឹងទៀតថា សង្វៀនបញ្ជរមាន់បង្កប់ល្បែងស៊ីសងច្រើនប្រភេទត្រូវគេបើកលេងក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី ហើយអ្នកកាងល្បែងមានឈ្មោះ ហេង ដែលមានខ្នងបង្អែកយ៉ាងរឹងមាំគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានហ៊ានប៉ះពាល់ឡើយ។ សូម្បីតែលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏មិនហ៊ានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលកំពុងតែកើតឡើងយ៉ាងរាលដាលនៅតំបន់សេដ្ឋកិច្ចពិសេស ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់បានឲ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករចូលរួមលេងល្បែងបញ្ជល់មាន់និងល្បែងស៊ីសងច្រើនប្រភេទទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្នុងខណៈដែលល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល គឺអធិការនគរបាលស្រុកមេមត់ ក៏ដូចជាអភិបាលស្រុកមេមត់ នាំគ្នាសម្ងំស្ងាត់ឈឹងមិនបង្ក្រាបល្បែងស៊ីសងនោះទេ ហើយលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏ធ្វើមិនដឹងមិនឮចំពោះសេចក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៅលើបញ្ហាអសន្តិសុខសង្គមនោះដែរ។ ប្រជាពលរដ្ឋក្នុងឃុំដារ បានឲ្យដឹងទៀតថា ក្រោយពេលល្បែងស៊ីសងត្រូវគេបើកលេងក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈន ថារី យ៉ាងរាលដាលគឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកំពុងកើតឡើងយ៉ាងពេញបន្ទុកនៅស្រុកមេមត់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះអភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំនុច។មានត
គេហទំពរ័ ( ពន្លឺសន្តិភាព ) 096 7976005_ 088 4777854