ខេត្តស្វាយរៀង=នៅព្រឹកថ្ងៃអង្គារ១០រោចខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ខែមិថុនាឆ្នាំ ២០២៣ នេះនៅភូមិគ្រឹះរបស់លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាសានូបត្ថមក៏ ហ៊ឹម ម៉ាលីមានពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋមានចំនួន៤៦៩ គ្រួសារនៅក្នុងភូមិពោន ឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង។
ដែលមានការចូលរួម÷
១ លោកព្រំ ឈន់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាស្រុករំដួលចុះជួយឃុំសង្កែ។
២ លោក ហែម ស៊ីណា អភិបាលស្រុករំដួល។៣ លោក អ៊ុក សាមឿនមេឃុំសង្កែ។
និងប្រជាការពារក្នុងឃុំ។
អំណោយដ៏ថ្លៃថ្លានេះគឺជាអំណោយផ្ទាល់ខ្លួនរបស់លោកជំទាវ ហឹុម ម៉ាលី នឹងបុត្ត្រាបុត្ត្រីព្រមទាំងចៅប្រុសចៅស្រី
បានមកចែកជូនដល់ប្រជាពលរដ្ឋមានចំនួន៤៦៩គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានសារុង១ ក្រម៉ា១ ទឹកក្រូច១កំប៉ុងទឹកសុទ្ធ១ដប នឹងថវិកាចំនួន១០០០០រៀលផងដែរ។
សូមបញ្ជាក់ថា÷ ពិធីចែអំណោយនេះបានធ្វើឡើងជាពីវគ្គ។
វគ្គទី១នៅវេលាម៉ោង ១០នឹង៣០នាទីព្រឹក មានចំនួន២៨០ គ្រួសារ។
វគ្គទី២នៅវេលាម៉ោង២ រសៀលមានប្រជាពលរដ្ឋចំនួន១៨៩គ្រួសារ សរុបទាំងពីវគ្គមានចំនួន៤៦៩គ្រួសារ មកពីភូមិតាណែង ភូមិគោកស្រម៉ ភូមិពោន និងភូមិស្វាយទំពារ ក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង និងមានបន្តចែកនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៣បន្តទៀត នេះបើយោងតាមសម្ដីរបស់លោកជំទាវ ហឹុម ម៉ាលី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើង៕