ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរទទួលការងារព័ត៌មាន និងសន្តិសុខ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខាងលិចបឹងទន្លេសាប ស្ថិតក្នុងស្រុកចំនួន២គឺ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដោយរឹបអូស និងដុតបំផ្លាញសាច់អួនជាង៣ពាន់ម៉ែត្រ និងបង្គោលឫស្សីប្រមាណជាង២ពាន់ដើម ។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើការអប់រំម្ចាស់ឧបករនេសាទខុសច្បាប់ចំនួន៥នាក់ ដែលមានឈ្មោះ ១ ទុយ ទ្រី ភេទប្រុសអាយុ២២ឆ្នាំ ២៖ ឈ្មោះ ផុក ប៊ូ ភេទប្រុសអាយុ៣២ឆ្នាំ៣.ឈ្មោះ យឹម ជុន ភេទប្រុសអាយុ៥៣ឆ្នាំ ៤៖ ឈ្មោះ សុខ រ៉េត ភេទប្រុសអាយុ៤៧ឆ្នាំ ៥៖ ឈ្មោះ ដេត ដា ភេទប្រុសអាយុ៣០ឆ្នាំ អ្នកទាំងនេះរស់នៅឃុំព្រៃចាស់ស្រុកឯកភ្នំ ខេត្តបាត់ដំបូង។ ចំណែកវត្ថុតាងល្មើសច្បាប់ដែលបង្ក្រាបបានត្រូវបានសមត្តកិច្ចចម្រុះដុតបំផ្លាញចោលនៅកន្លែងជាង់ស្តែង ៕