ចេញផ្សាយថ្ងៃសៅរ៍១៣រោជបឋមសាឍឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣
= ខេត្តកំពង់ធំ ÷ ព្រៃឈើមានសារ:ដ៏សំខាន់សម្រាប់ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សនិងសត្វដែលមានជីវិតរស់លើផែនដី។
– ហើយធនធានធម្មជាតិព្រៃឈើដែលបានកំណត់ថា ជាសម្បត្តិរបស់រដ្ឋនាពេលបច្ចុប្បន្ននេះត្រូវបានទទួលរងនូវការកាប់បំផ្លាញយ៉ាងវិនាសកម្មស្ទើរតែគ្មានសល់ ពីសំណាក់ក្រុមឈ្មួញនិងមនុស្សទុច្ចរិតមួយចំនួនតូចដែលស្រូបយកសម្បត្តិរបស់រដ្ឋមកបម្រើផលប្រយោជន៍ដើម្បីធ្វើមានធ្វើបាន ចំពោះបក្ខពួកឬបុគ្គលផ្ទាល់ខ្លួន។
– បន្ទាប់ពីការកាប់បំផ្លាញឈើល្អប្រណិតជាប់លេខមានដូចជា÷ឈើគ្រញូង នាងនួន បេង ធ្នង់ សុក្រម់ ស្រឡៅ ។ល។ អស់ហើយ រីឯឈើដែលនៅសេសសល់ក្រៅពីឈើប្រណិតក៏ត្រូវក្រុមឈ្មួញបន្តកាប់បំផ្លាញមិនរើសមុខ តាមរយ:ការបង្កើត(ឡត៍ដុតធ្យូង)យ៉ាងអានាធិបតេយ្យស្ទើ
រតែគ្រប់ទីកន្លែង។
– ជាក់ស្ដែងក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ នៅភូមិកកោះ ឃុំសាមគ្គី ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មាន(ឡត៍ )ជាច្រើនកន្លែងកំពុងដំណើរការនិងសម្រុកដឹកឈើគ្រប់ប្រភេទដោយមិនរើសមុខយកមកដុតធ្វើធ្យូង ជាអាជីវកម្មដឹកជញ្ជូនយកទៅលក់ក្នុងស្រុក ក្រៅស្រុកក៏មានដែរ។
ពិតជាមិនខុសនូវពាក្យបុរាណសុភាសិតដែលនិយាយពណ៌នាអំពីរទេះគោថា÷
( ឈើវៀចធ្វើកង់់ ឈើត្រង់ធ្វើទូក ឈើខ្លីមួយលូកធ្វើកាំ ឈើណាប្រេះស្រាំ រុញចូលចង្ក្រាន )
យ៉ាងណាមិញ ! ឡត៍ដុតអុសយកធ្យូង ក៏មិនខុសគ្នាដែរ ក្រៅពីយកឈើប្រណិតមកកែរឆ្នៃជាគ្រឿងផ្ទះនិងគ្រឿងសង្ហារឹមហើយ ឈើដែលនៅសេសសល់ត្រូវរុញបញ្ចូល(ឡត៍)ដូច្នេះដែរ (ពិតជារលាយហើយ)។
– តាមមត្តិមជ្ឈដ្ឋានប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា ទោះបីជាពួកគាត់មិនបានរកស៊ី ឬធ្វើអាជីវដែលប៉ះពាល់ដល់ការបំផ្លិចបំផ្លាញព្រៃឈើក៏ដោយ ក៏ពួកគាត់អាចរស់បានដូចគេដូចឯងជាធម្មតា ហើយមានជីវភាពសមរម្យថ្លៃថ្នូរ ជាពលរដ្ឋល្អក្នុងសង្គមទៀតផង។
= សំនួរសួថា÷
– តើការបង្កើត(ឡត៍)ដុតធ្យូងទាំងអស់នេះ មានច្បាប់ដែរឬទេ?
ខណ:ដែលមានគំនអុសឈើធម្មជាតិ គរដូចភ្នំយ៉ាដូច្នេះ!
– ហើយមានចំណូលថវិកាចូលរដ្ឋដែរ ឬអត់?
– ឬមួយគ្រាន់តែជាឆ្នាំងបាយសម្រាប់ចិញ្ចឹម
មន្ត្រីគ្រាប់ល្ពៅស្ងោរដែលមិនដុះ?
– មជ្ឈដ្ឋានប្រជាពលរដ្ឋទាំងអស់នោះ សូមសំណូមពរដល់សមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ហាក់ សុធី នាយផ្នែករដ្ឋបាលព្រៃឈើប្រាសាទសំបូរ ដែលមានទីស្នាក់ឈរជើងនៅក្បែរនោះមេត្តាពិនិត្យមើល និងមានវិធានការណ៍ទប់ស្កាត់ផង។
បើពុំដូច្នោះទេ ធនធានធម្មជាតិជាសម្បត្តិរបស់រដ្ឋនិងត្រូវរលាយហិនហោចជាក់ជាមិនខានឡើយ។
( កាប់ឈើវាលអស់ ហួងហែងយកដីធ្វើចំការទៀត )៕
{ គេហទំព័រ ពន្លឺសន្តិភាព }
ទំនាក់ទំនងទូរសព្ទលេខ
០៩៦ ៧៩ ៧៦ ០០៥/ ០៨៨ ៤៧ ៧៧ ៨៥៤/