ខេត្តឧត្ដរមានជ័យ៖ បទល្មើសព្រៃឈើ នៅតាមបន្ទាត់ព្រុំដែន កម្ពុជា-ថៃ សព្វថ្ងៃ ត្រូវបានគេ សង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាប្រកបមុខរបរការងារ ចិញ្ចឹមជីវិត ដោយអ្នកខ្លះ ឡើងភ្នំ កាប់កាយគល់ឈើប្រណិត នៅតាមបន្ទាប់ព្រុំដែន អ្នកខ្លះទៀត ចូទៅកាប់ឈើ ក្នុងទឹកដីថៃ ទាំងប្រថុយប្រថាន ដើម្បីយកមកលក់ឲ្យឈ្មួញ ចាំប្រមូលទិញ នៅក្នុងក្រុងសំរោង ខេត្តឧត្តមានជ័យ ។ ហើយទាំងនេះ បើតាមប្រភព ពីពលរដ្ឋ អ្នកឡេីងកាប់ឈើ បានប្រាប់ឲ្យដឹងថា៖ មានការឃុបឃិត ពីកងកម្លាំងយោធា ល្បាតការពារព្រុំដែន ថ្នូរនឹងប្រយោជន៍ ផងដែរ។
បើតាមប្រភព ពីក្រុមប្រជាពលរដ្ឋ ឡើងកាប់ឈើ សម្រាប់ដោះស្រាយ ជីវភាពគ្រួសា បានរៀបរាប់ឲ្យដឹងថា៖ ជាច្រើឆ្នាំមកហើយ ដែរពួកគាត់បាននាំគ្នា ឡើងភ្នំ កាប់គាស់គល់ឈើ ដោយមានការអនុញ្ញាត ពីមន្ត្រីយោធាសឹករង កងអនុសេនាធំ លេខ៨ នៃសឹករងក្រុងសំរោង ចំនួនពីររូប ទី១ ឈ្មោះ ចាន់ និងទី២ ឈ្មោះ ស៊ុន ក្រោយពីពួកគាត់ វិលមកពីធ្វើសកម្មភាព ជីកករកាយគល់បេង និងកាត់ឈើបង្គោលរបង ក៏ត្រូវបានក្រុមយោធា ខាងលើ សំឡុតគំរាមកំហែង ជម្រិតទាប្រាក់ តាមតែអំពើចិត្ត ពេលខ្លះគេយក ១០ម៉ឺន រៀល ២០ម៉ឺនរៀល រហូតទៅ ១០០ដុល្លា ក៍មានដែរ? ។ ហើយទោះជាពួកគាត់ យកឈើទាំងនោះ មកលក់ខាតក៍ពួកគេ ត្រូវតែយកប្រាក់ តាមអ្វីដែរពួកគេ ទាមទាអោយទាល់តែបានដែរ ពោលគឺ ដូចសត្វឈ្លើង តាមជញ្ជក់ឈាមអញ្ចឹង? ។
ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ នៅវេលាម៉ោង៩ព្រឹក មានសេចក្ដីរាយការណ៍ មកឲ្យដឹងថា៖ មានការផ្ទុះអាវុធ ចំនួនមួយគ្រាប់ ពីសំណាក់ មន្ត្រីយោធាសឹករង កងអនុសេនាធំ លេខ៨ នៃសឹករងក្រុងសំរោង នៅចំណុច អូទឹកចោល ផ្លូវឫស្សីតោង ស្ថិតក្នុងភូមិត្រពាំងត្រាវ ឃុំអន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដមានជ័យ ខណ:មន្ត្រីយោធារូបនោះ ចរចារតម្លៃ ជាមួយមេឈ្មួញទិញ ឬហៅថា { ថៅកែឈេីចាំប្រមូលទិញឈើ ពីពលរដ្ឋ } ដោយសាមិនត្រូវថ្លៃគ្នា ទើបមានការបានបាញ់គំរាម ចាប់ឈើ ពីក្រុមប្រជាពលរដ្ឋ ខណ:កំពុងអូសឈើ នៅតាមបន្ទាត់ព្រំដែន រត់បាតជើងសរព្រាត គេចខ្លួនពូនអាត្មា រៀងៗខ្លួន ។
បើតាមប្រភព ពីប្រជាពលរដ្ឋ នៅក្នុងហេតុការណ៍ បានឲ្យដឹងថា៖ ការផ្ទុះអាវុធនេះ បង្ករឡើងដោយ កម្លាំងមន្ត្រីយោធាសឹករង កងអនុសេនាធំ លេខ៨ នៃសឹករងក្រុងសំរោង ចំនួន ២រូប គឺទី១ មានឈ្មោះ ចាន់ និងទី២ ឈ្មោះ ស៊ុន ដោយមានការខឹង តថ្លៃមិនត្រូវគ្នា ជាមួយថៅកែ ។ ហើយមិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋរស់នៅភូមិខាងលើ ជាច្រើនគ្រួសារ ក៍បានបញ្ជាក់ ឲ្យដឹងផងដែរថា៖ មន្រ្ដីយោធាសឹករងម្នាក់ ឈ្មោះ ចាន់ ដែលល្បីខាងជម្រិតទាប្រាក់ ពីពួកគាត់នេះ ក៍ជាអ្នករកស៊ី បទល្មើសឈើ នៅលើខ្នងភ្នំ តំបន់ខាងលើ នេះដែរ?។
ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្ដមសេនីយ៍ទោ តុន ញាន មេបញ្ជាការសឹករង ខេត្តឧត្ដរមសនជ័យ បានអោយដឹងថា មេបញ្ជាការរង ពិតជាបានបាញ់ ដោយអាវុធខ្លី មួយគ្រាប់ ពិតប្រាកដមែន ព្រោះតែកាំភ្លើងនោះ ចាប់តាំងពីបើកមក មិនដែលបានបាញ់ សាកល្បង មួយដងណាឡើយ ហើយបាញ់នេះ គឺនៅកណ្ដាលព្រៃ នៅឯលើភ្នំ ឯណោះ លោកបានបញ្ជាក់ថា លោកបានដាក់បទបញ្ជា អោយកងកម្លាំងល្បាតការពារ មិនអោយពលករ ឆ្លងដែនកាប់ឈើ ទើបធ្វើអោយកម្មករទាំងនោះ ខឹងខ្លាំង ក៍មានការរាយការណ៌បំប៉ោងបែបនេះ។
តែទោះមានការបកស្រាយ នឹងលើកឡើងបញ្ជាក់ ពីលោកឧត្ដមសេនីយ៍ទោ តុន ញាន មេបញ្ជាការសឹករង ខេត្តឧត្ដមសនជ័យ យ៉ាងណាក៍ដោយ នៅតែមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ រស់នៅក្រុងសំរោង ខេត្តឧត្តមានជ័យ ដដែរថា៖ ការបកស្រាយខាងលើនេះ គ្រាន់តែជាការដោះស្រាយ ការពារកូនចៅរបស់ខ្លួន តែប៉ុណ្ណោះ ព្រោះថា កូនចៅទាំងនេះ ជាអ្នករកប្រយោជន៍ ចែកដល់ខ្លួន?។ ហើយប្រសិនបើ មិនមានការបើកដៃ នឹងមានការឃុបឃិត ពីសំណាក់មន្ត្រី យោធាខាងលើនេះទេ ក៍ពលរដ្ឋ កម្មករទាំងនេះ មិនអាចឡើង ឬចូលទៅកាប់ឈើ ក្នុងទឹកដីថៃ នឹងកាប់កកាយគលឈើ នៅលើខ្នងភ្នំ នេះបានដែរ?។
ជុំវិញបញ្ហានេះ គេហទំពរ័ ( ពន្លឺសន្តិភាព ) មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក ចាន់ នឹងលោក ស៊ុន ដែរជាមន្ត្រីយោធា ខាងលើនេះ ដើម្បីបញ្ជាក់ លើបញ្ហាចោទប្រកាន់ ពីសំណាក់ ប្រជាជនខាងលើនេះបានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង អង្គភាពយើងខ្ញុំសង្ឃឹមថា នឹងមានការឆ្លើយតប នៅពេលក្រោយ។
គេហទំពរ័ ( ពន្លឺសន្តិភាព ) 096 7976005_ 088 4777854