ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤នេះឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្តឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺស្នងការនគរបាលរាជធានីខេត្តមួយចំនួននិងមានការអញ្ជើញចូលរួមពីលោកលោកស្រីប្រធានមន្ទីរប្រធានការិយាល័យជុំវិញសាលាខេត្តកំពង់ស្ពឺព្រមទាំងលោកលោកស្រីជាមេឃុំចៅសង្កាត់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំសង្កាត់និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អនុប្រធានអង្គភាពអន្តរាគមន៍មកជាស្នងការនគរបាលខេត្តកំពង់ស្ពឺជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវបានចូលនិវត្តន៍និងឈរជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺវិញ។
មានប្រសាសន៍នាឱកាសចូលកាន់ដំណែងស្នងការថ្មីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះកងកម្លាំងទាំងបីភេទត្រូវអនុវត្តនូវគោលនយោបាយ បីកុំមួយរាយការណ៍ គឺសំដៅទៅលើការប្រើប្រាស់ជួញដូរនិងរក្សាទុកនូវសារធាតុញៀន។
ក្នុងនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានឧបត្ថម្ភថវិកាដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺចំនួន១០,000,000៛(ដប់លានរៀល)កងរាជវុធហត្ថខេត្តចំនួន ៣,០០០,០០០,៛(បីលានរៀល)កងកម្លាំងយោធា ខេត្ត ៣,០០០,០០០៛(បីលានរៀល) និងម៉ូតូធំចំនួន៣គ្រឿងព្រមទាំងសម្ភារៈពាក់ព័ន្ធនិងកម្លាំងនគរបាលជាតិជាច្រើនទៀតជូនដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីបំពេញការងារជូនជាតិមាតុភូមិ៕