ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់

អ្នកសារព័ត៌មាន​ម្នាក់​ជា​ជនរងគ្រោះ​កំពុង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌ ក្រោយ​ពី​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) វាយ​ឱ្យ​របួសធ្ងន់
  1. អ្នកសារព័ត៌មាន​ម្នាក់​ដែល​ជា​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ រាជធានី​ភ្នំពេញ ប្តឹង​ប្រឆាំងនឹង​ក្រុម​ទាហាន​ក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) ដែល​លោក​ចោទថា​បាន​រួមដៃគ្នា​ប្រើ​ហិង្សា​វាយ​មក​លើ​រូប​លោក បណ្តាលឲ្យ​ហូរ​ឈាម​តាម​មាត់ ច្រមុះ និង​សន្លប់ ក្រោយពី​លោក​បាន​ថត​សកម្មភាព​ក្រុម​ទាហាន​នៅ​អង្គភាព​ខាងលើ​វាយ​បុរស​ម្នាក់​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​លោក ម៉ឹង វុទ្ធី ជា​អ្នកសារព័ត៌មាន​បម្រើកា​រ​នៅ​អង្គភាព​គេហទំព័រ “​ស្ពាន​មាស​” ដែល​អតីត​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) បានឱ្យដឹងថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ ដោយ​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក​ដែល​ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​ទាហាន​ក្នុង​អង្គភាព​ខាងលើ​។​

​លោក ម៉ឹង វុទ្ធី បានបញ្ជាក់​ថា “​យើង​រងគ្រោះ​ដែល​ត្រូវបាន​គេ​វាយ​បែក​មុខមាត់​។ យើង​ដាក់​ពាក្យ​ប្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌ ហើយ​យើង​សង្ឃឹម​ថា​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​យើង​។​

​ជនរងគ្រោះ​ដែល​ជា​អ្នកសារព័ត៌មាន​ខាងលើ បានឱ្យ​ដឹង​បន្ថែម​ថា មុនពេល​កើតហេតុ លោក​បាន​ថត​ក្រុម​នាយទាហាន​នៅក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) ដែល​បាន​ប្រើ​អំពើហិង្សា​ទៅលើ​បុរស​ម្នាក់​ដែល​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​បញ្ច្រាស​ហើយ​បាន​ទៅបុក​នឹង​ម៉ូតូ​របស់​គាត់ (​ទាហាន​) ដែល​ធ្វើឱ្យ​ម៉ូតូ​របស់​បុរស​នោះ​ខូចខាត និង​រងរបួស ប៉ុន្តែ​បែរជា​ក្រុម​ទាហាន ង​៧០ បាន​ស្តីបន្ទោស និង​ខឹងសម្បា​ជាមួយ​គាត់ (​បុរស​ជា​ប្តី​ដឹក​ប្រពន្ធ​) ហើយ​វាយ​ទៅលើ​បុរស​រូប​នោះ​ទៅវិញ​។​

​លោក ម៉ឹង វុទ្ធី បាន​បន្តថា “​ពេល​ដែល​ខ្ញុំ​ឃើញ​ហេតុការណ៍​បែបនេះ ខ្ញុំ​ក៏​ចុះ​សួរ ហើយ​ក៏​ទាញ​ម៉ាស៊ីនថតរូប ថត​ទាំង​ម៉ូតូ​ដែល​ខូច និង​ម៉ូតូ​ដែល​ជិះ​ដោយ​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) រួម​នឹង​សកម្មភាព​ជុំវិញ​។ បន្ទាប់មក​មាន​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ដើរ​ចេញមក​ពី​បន្ទាយ​វាយ​ទៅ​លើ​ប្តី ហើយ​គេ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​វាយ​មក​លើ​រូប​ខ្ញុំ​ដើម្បី​បំបិទមាត់​”​។​

​ជនរងគ្រោះ​បាន​បញ្ជាក់បន្ថែម​ថា នៅពេលដែល​លោក​បាន​នឹង​កំពុង​ថត​សកម្មភាព​គ្រោះថ្នាក់​ចរាច​រណ៍​នោះ ស្រាប់តែ​ពួក​ទាហាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) មាន​គ្នា​ប្រមាណ​ជា ២០​នាក់​កញ្ឆក់​យក​ទូរស័ព្ទ​របស់​លោក ដើម្បី​យក​ទៅ​លុប​វីដេអូ​ដែល​លោក​បាន​ថត​ពី​សកម្មភាព​ដ៏​អាក្រក់​របស់​ពួកគេ ប៉ុន្តែ​លោក​មិន​ព្រម​ឱ្យ​លុប ពួកគេ​បាន​ស្ទុះ​មក​វាយ​លើ​រូប​លោក​បណ្ដាលឱ្យ​ដួល​រងរបួស​ធ្ងន់ធ្ងរ​ឈាម​ហូរ​តាម​ច្រមុះ និង​មាត់​ហៀក​ក្លាក់​។​

​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងឱ្យដឹងថា “​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ករណី​ហិង្សា​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា​ជនរងគ្រោះ​អាច​ដាក់​បណ្តឹង​ប្តឹង ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ធ្វើ​ការដោះស្រាយ​”​។​

​ទាក់ទង​ព័ត៌មាន​ខាងលើ​នេះ កាសែត និង​គេហទំព័រ “​ ពន្លឺសន្តិភាព​ ​” មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០ (​ង​៧០) បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ​៕
096 7976005_ 088 4777854

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com