ព្រះវិហារ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមហ៊ុន ភីភី ភីធី កំពុងសម្រុកប្រមូលទិញឈើកាប់ឈើដឹកជញ្ជូនចេញពីតំបន់ព្រៃព្រះរកា យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។
ប្រភពដដែល បានឲ្យដឹងទៀតថាក្រុមហ៊ុន ភីភី ភីធី មាននាយកក្រុមហ៊ុនឈ្មោះ ហូឡា សោភ័ណ្ឌ ហើយមានមេការឈ្មោះ ដេវីដ ជាអ្នកចាត់ចែងប្រមូលទិញឈើហ៊ុបពីព្រៃព្រះរកា យ៉ាងរលូនហើយឈ្មោះ ដេវីដ ក៏ជាអ្នកបែងចែកកញ្ចប់លុយទៅឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរ។
ប្រភពបានឲ្យដឹងទៀតថាក្រុមហ៊ុន ភីភី ភីធី មានទីតាំងនៅក្នុងភូមិរុងរឿង១ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើមួយធំៗចេញពីព្រៃព្រះរកា ចូលមកទីតាំងក្រុមហ៊ុនដើម្បីអាចច្រៀកហើយដឹកជញ្ជូនចូលទៅខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ក្រុមហ៊ុន ភីភី ភីធី កំពុងតែធ្វើឲ្យព្រៃព្រះរកា កំពុងប្រឈមនឹងសេចក្ដីវិនាសហើយបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើកំពុងតែក្លាយទៅជារឿងឥតន័យ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថាក្រុមហ៊ុន ភីភី ភីធី មានអាជ្ញាប័ណ្ណសំអាតដីអនុក្រឹត្យដើម្បីចែកជូនដល់ក្រុមគ្រួសារកងទ័ពទំហំ៤៥០០ហិកតា ហើយបច្ចុប្បន្នដីទំហំ៤០០០ហិកតានោះត្រូវបានសំអាតរួចរាល់គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតឡើយ។ ដូច្នេះហើយទើបក្រុមហ៊ុន ភីភី ភីធី បំពានកាប់ឈើនិងប្រមូលទិញឈើពីតំបន់ព្រៃ
ក្រុមហ៊ុនឈ្មោះ ហូឡា សោភ័ណ្ឌ មានមេការឈ្មោះ ដេវីដ កំពុងសម្រុកកាប់ឈើដឹកជញ្ជូនចេញពីតំបន់ព្រៃព្រះរកា
ព្រះវិហារ ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមហ៊ុន ភីភី ភីធី កំពុងសម្រុកប្រមូលទិញឈើកាប់ឈើដឹកជញ្ជូនចេញពីតំបន់ព្រៃព្រះរកា យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។
ប្រភពដដែល បានឲ្យដឹងទៀតថាក្រុមហ៊ុន ភីភី ភីធី មាននាយកក្រុមហ៊ុនឈ្មោះ ហូឡា សោភ័ណ្ឌ ហើយមានមេការឈ្មោះ ដេវីដ ជាអ្នកចាត់ចែងប្រមូលទិញឈើហ៊ុបពីព្រៃព្រះរកា យ៉ាងរលូនហើយឈ្មោះ ដេវីដ ក៏ជាអ្នកបែងចែកកញ្ចប់លុយទៅឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរ។
ប្រភពបានឲ្យដឹងទៀតថាក្រុមហ៊ុន ភីភី ភីធី មានទីតាំងនៅក្នុងភូមិរុងរឿង១ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើមួយធំៗចេញពីព្រៃព្រះរកា ចូលមកទីតាំងក្រុមហ៊ុនដើម្បីអាចច្រៀកហើយដឹកជញ្ជូនចូលទៅខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ក្រុមហ៊ុន ភីភី ភីធី កំពុងតែធ្វើឲ្យព្រៃព្រះរកា កំពុងប្រឈមនឹងសេចក្ដីវិនាសហើយបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើកំពុងតែក្លាយទៅជារឿងឥតន័យ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថាក្រុមហ៊ុន ភីភី ភីធី មានអាជ្ញាប័ណ្ណសំអាតដីអនុក្រឹត្យដើម្បីចែកជូនដល់ក្រុមគ្រួសារកងទ័ពទំហំ៤៥០០ហិកតា ហើយបច្ចុប្បន្នដីទំហំ៤០០០ហិកតានោះត្រូវបានសំអាតរួចរាល់គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតឡើយ។ ដូច្នេះហើយទើបក្រុមហ៊ុន ភីភី ភីធីល បំពានកាប់ឈើនិង
ប្រមូលទិញឈើ
ពីតំបន់ព្រៃព្រះរកាយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស៉ ។ ដូច្នេះ០នសូម ឯកឧត្តម អភិបាលខេត្ត មេត្តាចាត់វិធានការយ៉ាងណាដើម្បីទប់ស្កាត៉នូវបទល្មើសទាំងអស់នេះផង ។
គេហទំព័រ ពន្លឺសន្តិភាព ។
០៨៨៤៧៧៧៨៥៤