ខេត្តមណ្ឌលគិរី: ស្រុកកោះញែក ៖
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោកស្នងការនគរបាលខេត្ត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីជំនាញមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់រានដីព្រៃនៅចំណុចច្រករបៀងក្នុងស្រុកកោះញែក នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្រោយពីការត្រួតពិនិត្យនិងដាក់វិធានការយ៉ាងតឹងរឹងការទប់ស្កាត់ការកាប់រានដីព្រៃខាងលើឯកឧកត្ដមបានស្នើសុំដល់គ្រប់មន្ទីរជំនាញដែលពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីប្រទេសជាតិយើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕