ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

មេឈ្មួ​ញជើ​ងចា​ស់ឈ្មោះ ​ធឹម លាង​ស្រេងដឹកឈើពីខេ​ត្តព្រះវិហារចូល​ក្រុងសៀម​រាបទាំ​ង​យប់ទាំ​ង​ថ្ងៃ **|**

មេឈ្មួ​ញជើ​ងចា​ស់ឈ្មោះ ​ធឹម លាង​ស្រេងដឹកឈើពីខេ​ត្តព្រះវិហារចូល​ក្រុងសៀម​រាបទាំ​ង​យប់ទាំ​ង​ថ្ងៃ

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង គឺជា​ឈ្មួញ​ប្រមូល​ទិញ ​ឈើ​ពី​ខេត្តព្រះវិហារ យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង ​សៀមរាប ច្រើន​ឆ្នាំ​មកហើយ​ ដោយ​គ្មាន​មន្ត្រីរដ្ឋ បាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក្នុង​ខេត្តសៀមរាប ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត ថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ គឺ​ឈើ​ដែល​ប្រជាពលរដ្ឋ​និង​ក្រុម​ជនល្មើស​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានចាត់ទុក​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប កំពុង​រក្សា​​ស្ងៀមស្ងាត់​ចាំ​ទទួលផល​ប្រយោជន៍​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ស្ទើរ​រាល់​យប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង អាច​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទេនោះ​គឺ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មិន​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​ពួកគាត់​តែង​ឃើញ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែច្នៃ​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​ស្វាយ​លើ ជាប់​ព្រំប្រទល់​រវាង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​។ នៅពេល​ប្រមូល​ទិញ​ស្តុក​ទុក​បាន​ច្រើន​ទើប​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ហើយ​ឈ្មោះ នៅ ចាន់​គាន និង​ឈ្មោះ ចេង ត្រូវជា​បងថ្លៃ​របស់​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង គឺជា​អ្នកប្រមូល​ទិញ​ឈើ​ក្នុង​ខេត្តព្រះវិហារ​។ ចំណែក​នៅក្នុង​ក្រុង​សៀមរាប មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មាន​មេការ​ម្នាក់​ឈ្មោះ ពៅ គឺជា​អ្នកមើលការខុសត្រូវ​ទៅលើ​សកម្មភាព​លក់​ចែកចាយ​ឈើ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​យ៉ាង​រលូន​។ អ្នកសារពត៍យេីងមិនអាចទំនាក់ទំនងទៅលោក ធឹម លាងស្រេងនឹងលោកម៉ុង ប៊ុនលីម បានទេ។
គេហទំពរ័ (ពន្លឺសន្តិភាព)៖ 0884777854

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com