ខេត្តរតនគិរីៈ នៅវេលាម៉ោង១.៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកអូរជុំបានចុះបង្ក្រាបករណី ល្បែងសុីសង(ជល់មាន់)មួយកន្លែង នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមការឲ្យដឹងពីការិយាល័យជំនាញព្រហ្មទណ្ឌថា ក្នុង ករណីបង្ក្រាបនេះ បានឃាត់ខ្លួនមនុស្សចំនួន០២នាក់ ៖
១-ឈ្មោះ សុខ នី ភេទប្រុស ២-ឈ្មោះ ញ៉ែន សុធី ភេទប្រុស
អ្នកទាំងពីររស់នៅភូមិ.ឃុំ ប្រព្រឹឹត្ត ល្បែងខាងលើ រួមទាំងដកហូតបានម៉ូតូចំនួន១៨គ្រឿង មាន់ជល់ចំនួន០៥ក្បាលនិងសម្ភារៈជល់មាន់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបំពេញបែបបទចាត់ការ តាមនិតិវិធី ច្បាប់ផងដែរ
0
សមត្ថកិច្ចឆ្មក់បង្ក្រាប បក្សីកីឡាតាមចំការស្វាយចន្ទី ..ខេត្តរតនគិរី..!
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ