ខេត្ត ត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា សកម្មភាពជំនួញឈើឆ្លងដែន ទោះមានការរឹតបន្ដឹង ក៍ដូចបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៍ដោយ ក៍គេនៅតែសង្កេតឃើញ មេឈ្មួញជាមន្ត្រីប៉េអឹមមួយរូប ដែរគេស្គាល់ថា ឈ្មោះ ស្រ៊ុន ផឹងឡាយ បច្ចុប្បន្ន កំពុងសម្រុកក្នុងការដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រកព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកមេមត់ គឺមិនដែលមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ឡើយ ព្រោះឈ្មួញរូបនេះ មានខ្នងបង្អែករឹងមាំ ចាំជួយការពារគ្រប់ពេលវេលា ។
ប្រភពរាយការណ៍ បានបន្តឲ្យដឹងថា រាល់សកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន របស់មេឈ្មួញ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថ ខេត្តត្បូងឃ្មុំ នេះ គេពុំដែលឃើញ លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ធ្វើការបង្ក្រាប ឬទប់ស្កាត់ម្ដងណាទេ គឺរក្សាភាពស្ងៀមស្ងាតបានល្អណាស់់ បណ្ដោយឲ្យឈ្មួញ ស្រ៊ុន ផឹងឡាយ មន្ត្រីអាវុធហត្ថរូបនេះ បន្តសកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងគឃ្លើន ដោយគ្មានញញើតអ្វីទាំងអស់។ ហើយករណីនេះ គេមិនដឹងថា លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ខ្លាចអំណាចរបស់មេឈ្មួញ ស្រ៊ុន ផឹងឡាយ ជាមន្ត្រីអាវុធហត្ថ ឬបានទទួល លាភសក្ការៈ សំណូកសូកប៉ាន់ ថ្នូរមិនបង្ក្រាបឬយ៉ាងណានោះទេ ។
ថ្មីៗនេះ ក៍មានប្រភព ពីមន្ត្រីអាវុធហត្ថ នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តត្បូងឃ្មុំ មួយចំនួន សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោក ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថ ខេត្តត្បូងឃ្មុំ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រកព្រំដែនជាច្រើនកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គ្មានញញើតនេះ ព្រោះមានការឃុបឃិត ពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នផងដែរ។ ហើយជាងនេះទៅទៀតនោះ ឈ្មួញឈើរូបនេះ អាងមានលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ជាខ្នងបង្អែកយ៉ាងរឹងមាំ ចាំជួយសម្រប់សម្រួល នឹងអន្តរាគមន៍ ឲ្យឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ គ្រប់ពេលវេលា ទើបឈ្មួញម្នាក់នេះ អាចដឹកជញ្ជូនឈើ ចេញទៅស្រុកយួន បានយ៉ាងរលូន ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានប៉ះពាល់ជំនួញឈើឆ្លងដែនខុសច្បាប់ របស់មេឈ្មួញ ពាក់ស្បែកខ្លារូបនេះ។
បើតាមប្រភព ពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ តែងយកឈ្មោះ លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ មកប្រើក្នុងការដឹកជញ្ជូនឈើ ដើម្បីសម្រួលដល់សកម្មភាព រកស៊ីដឹងកជញ្ជូនឈើខុសច្បាប់របស់ខ្លួន ចេញទៅស្រុកយួននេះ? ។ ហើយជាងនេះទៅទៀត ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ក៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយលោក គឹម ឈុនលី ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ផងដែរ? ទើបលោក គឹម ឈុនលី មិនដែលហ៊ានប៉ះពាល់ មេឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែរជាមន្ត្រីអាវុធហត្ថរូបនេះ។
បញ្ហាខាងលើនេះ គឺជារឿងដែលថ្នាក់ដឹកនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនគួរមើលរំលង តទៅទៀតនោះទេ ព្រោះមន្ត្រីអាវុធហត្ថ ខេត្តត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹងឡាយ កំពុងក្លាយជាឈ្មួញ រកស៊ីដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងគឃ្លើន ផ្ទុយពីបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាហើយ ។
ពាក់ព័ន្ធករណីនេះផងដែរ បើតាមប្រភពដែលស្និទ្ធ នឹងឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ បានឲ្យដឹងថា ប្រសិនបើគ្មានលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ជាបង្អែកដ៍រឹងមាំទេនោះ គឺឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ មិនហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្ត របស់ខ្លួនដូចសព្វថ្ងៃនេះឡើយ។ ហើយបច្ចុប្បន្ននេះ ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ នៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនថាឡើយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័ន មិនហ៊ានប៉ះពាល់ ឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ នោះទេ សូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែង ជំនួសលោក លី ឡេង កាលពីពេលថ្មីៗ កន្លងទៅនេះ ក៍រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានរំខានដល់ការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ នេះផងដែរ គឺបណ្ដោយឲ្យមេឈ្មួញរូបនេះ ធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។
ប្រភពបានបញ្ជាកើថា កន្លងមកឈ្មួញមួយចំនួន ដែលដឹកជញ្ជូនឈើឆ្លងកាត់ ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួន ត្រូវប្រឈមនឹងការបង្ក្រាប ជាបន្តបន្ទាប់ ក៍ប៉ុន្តែឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្ត នឹងមានលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ជាបង្អែកនោះ អាចគេចផុតពីការបង្ក្រាប ជារៀងរហូត? ។
ជុំវិញករណីខាងលើនោះ អង្គភា CSN មិនអាចសុំការទាក់ទង សុំការបំភ្លឺ ពីលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ នឹងលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៍ដូចលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឡើយ រហូតមកដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ នេះ ដោយសារមិនមានទូរលេខស័ព្ទ ទំនាក់ទំនង ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕
គេហទំពរ័ ( ពន្លឺសន្តិភាព ) 017 244 509- 088 4777 864
0
ឈ្មួញឈើ ស៊្រុន ផឹង ឡាយ ជាមន្ត្រីអាវុធហត្ថ កំពុងល្បីនៅខេត្តត្បូងឃ្មុំ ខាងដឹកជញ្ជូនឈើឆ្លងដែនទៅស្រុកយួន ដោយប្រើឈ្មោះលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្ត មកកាងមុខជំនួញឈើខុសច្បាប់របស់ខ្លួន.!
Filed in: ព័ត៌មានថ្មីៗ, រាយការណ៍ពិសេស