បាត់ដំបង)៖ ប្រភពពីប្រជាពលរដ្ឋរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់បានរាយការណ៍មកអង្គភាព គេហទំព័រ ពន្លឺសន្តិភាព យើងខ្ញុំឲ្យដឹងថា នៅឆ្នាំ២០១៩នេះ ល្បែងភ្នាល់ទឹកភ្លៀង អ្នកដែលដេញថ្លៃគ្រប់គ្រងផ្ដាច់មុខ គឺបានទៅលើ លោក តាល់ , គេហៅថា លោកតាល់ ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច-ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ រាប់ម៉ឺនដុល្លារដើម្បីអាចដំណើរការ ចាក់ភ្នាល់បានយ៉ាងរលូន ហើយឥឡូវនេះ ល្បែងភ្នាល់ទឹកភ្លៀង បាននិងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី ចាប់តាំងពីដើមខែមីនា ឆ្នាំ២០១៩នេះ មកម្ល៉េះ។
លោក តាល់ មេបនល្បែងលេងភ្នាល់ទឹកភ្លៀងដ៏ធំនេះ បាននិយាយប្រាប់គេឯងថា ការភ្នាល់ទឹកភ្លៀងតាមទម្លាប់ គឺនៅដើមខែឧសភានោះទេ ! ប៉ុន្តែអ្វីដែលពួកគេចាប់ផ្ដើមដំណើរការតាំងពីខែមីនាមកម្លេះ គឺជាការប្រមូលជើង អ្នកលេងដើម្បីកុំឱ្យរត់ទៅលេងនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតការបើកលេងនេះគ្រាន់តែជាការ ប្រមូលប្រាក់ដើម្បីទូទាត់ឱ្យសមត្ថកិច្ច និងអាជ្ញាធរសម្រាប់ដោះស្រាយ ដែលចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា ឆ្នាំ២០១៩។
យុទ្ធសាស្ត្រក្នុងការលេងពួកក្រុមគេត្រូវរៀបចំយុទ្ធសាស្ត្របែបបច្ចេកទេសនៃពាក្យនិយាយតាមអាយកូម ដើម្បីបំភ័ន្តភ្នែកមហាជននិងកុំឲ្យ មហាជនដែលស្លូតត្រង់់រកស៊ីត្រឹមត្រូវដឹងពីការនិយាយ ពួកអ្នកលេងភ្នាល់ទាំងអស់ គេប្រើភាសាម៉ូ ដូចជា មួយខាំ ស្មើ១០០ដុល្លារ , ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ … ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេដាក់ក្រដាស ដើម្បីស៊ីសង ប៉ុន្តែគេគោរពតម្លៃនោះ , ចំណែកអាគារទីតាំងវិញ គឺមិនមានអាគារណាមួយច្បាស់លាស់នោះ ដោយពួកគេចល័តទៅលេងលើអាគារខ្ពស់ៗជាច្រើនអាគារ , ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំខាងក្រោយផ្សារ (ភូ ពុយ )ឬ ខាងក្រោយវត្តទួលដូនប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារក្រុងបាត់ដំបង។
ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុមអ្នកលេងបានពពាក់ពពូនគ្នាលេងយ៉ាងសប្បាយ មិនខ្លាចសមត្ថកិច្ចចាប់ភស្ដុតាងបាននោះឡើយ។
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរអោយអភិបាលខេត្តនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់មេត្តាចុះបង្រ្កាបនិងទប់ស្កាត់អោយបានទាន់ពេលវេលាដើម្បីឆ្លើយតបនិងគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ជាពិសេសទទួលបាននូវសេចក្ដីជូនដល់ពួកគាត់ផង ។ អង្គភាព គេហទំព័រ ពន្លឺសន្តិភាព យើងរង់ចាំទទួលនូវការបកស្រាយបំភ្លឺ ពីសាមុីិជនដែរពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ។0967976005 , 0884777854