ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានចេញសារាចរណែនាំស្តីពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកខណៈជម្ងឺនេះកំពុងរាលដាលនៅតាមបណ្ដាខេត្តរបស់ប្រទេសវៀងណាមដែលជាប់ជាមួយខេត្តនានារបស់ប្រទេសកម្ពុជា។
សារាចរណែនាំដែលចុះហត្ថលេខាដោយឯកឧត្ដ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩បានបង្ហាញថា ស្ថានភាពជម្ងឺនេះកំពុងរាលដាលនៅខេត្តរបស់វៀតណាណាមជាប់ព្រំដែនប្រទេសកម្ពុជា ដែលទាមទារអោយមន្ត្រីជំនាញទាំងអស់ត្រូវសហការជាមួយអាជ្ញាធរនិងសត្ថកិច្ចនៅតាមព្រំដែនត្រួតពិត្យរាល់កាចរាចរណសត្វនៅតាមព្រំដែនដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកកុំអោយរាលដាលចូលមកក្នុងប្រទេសកម្ពុជា។សារាចរណែនាំ៨ចំណុចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានខ្លឹមសារជាអាទ៍ថា៖