ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤) =>> ទោះបីជាផ្ទុកលើសទម្ងន់ឬក៏ផ្ទុកមិនលើសទម្ងន់ ក៏ត្រូវតែអស់លុយដែរ ឲ្យតែឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមួយនេះ..! =>> ដីមាត់ព្រែករាប់រយម៉ែត្រត្រូវបានបុគ្គលអ្នកមានលុយនឹងមានអំណាចកំពុងចាក់គ្រឹះសង់របងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន... =>> ស្ថានីយ៍ថ្លឹង​រថយន្តភូមិអូរត្នោតឃុំត្បែងស្រុកកណ្ដាលស្ទឹងកំពុងប្រែ​ក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត... =>> ពិធីប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តជំនួសឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍... =>> បែកធ្លាយ អគារ KMH នៅក្រុងប៉ោយ ជាជម្រកបទល្មើសអនឡាញខុសច្បាប់ របស់ជនបរទេស!! =>> មិនដឹងថាមានខ្នងបង្អែកធំប៉ុណ្ណាទេ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីយ៉ាងចំហរដូច្នេះ.? =>> អតីតប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកោះកុង បូមខ្សាច់លុបដីចំណីមាត់ព្រែករំលោភបំពានយកធ្វើកម្មសិទ្ធិទំហំប្រមាណ៥ហិកតា..! =>> លោក កង អាណាន់ ខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះរើសសំរាមតាមចិញ្ចើមផ្លូវមាត់ទន្លេរបឹងតាកែវ..! =>> ទឹកប្រាក់ប្រមាណជិត១លានដុល្លារជាគោលការណ៍ត្រូវដក២០ភាគរយជូនមន្ត្រីមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍នោះទេ...
0

ខេត្តរតនគីរីសមត្ថកិច្ចកំពុងតែរឹតបន្ដឹង និងបង្ក្រាបមិនអោយមានបទល្មើសបន្ដទៀតឡើយ

ខេត្តរតនគីរីសមត្ថកិច្ចកំពុងតែរឹតបន្ដឹង និងបង្ក្រាបមិនអោយមានបទល្មើសបន្ដទៀតឡើយ

ខេត្តរតនគិរី ៖ ព័ត៌មានតាមបណ្តាញសង្គមបានធ្វើការផ្សព្វផ្សាយថា ​ គណៈបញ្ជាការឯកភាពខេត្តរតនគិរី ពុំបានធ្វើ សកម្មភាពបង្ក្រាបការដឹកឈើដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ ស្តីពីរដ្ឋបាលព្រៃឈើ ដែលធ្វើឱ្យមតិមហាជន   មួយចំនួនដែលនិយមមើលព័ត៌មានតាមបណ្តាញសង្គមមានការយល់ច្រឡំ ។
ជាក់ស្តែងយោងតាមប្រសាសន៍របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និង ជាគណៈ បញ្ជាការឯកភាពខេត្តរតនគិរី បានអះអាងឱ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់សកម្មភាពកាប់ បំផ្លាញព្រៃឈើ និងការ ដឹកជញ្ជូនឈើដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺគ្រប់សមត្ថកិច្ចដែលពាក់ព័ន្ធ បានធ្វើការចាប់ឃាត់ទុក្ខទៅតាមកាតព្វកិច្ច និងភារកិច្ច របស់អង្គភាពរៀងៗខ្លួនមិនដែលបណ្តែតបណ្តោយឱ្យមានការ កាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ នោះឡើយ ។ ដោយឡែកនៅក្នុងខេត្តរតនគីរី ក៏មានអង្គការក្រៅរាជរដ្ឋាភិបាល តាមឃ្លាំមើល និងធ្វើសកម្មភាពទប់ស្កាត់ផងដែរ ។
ជាមួយគ្នានេះលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី បានមាន ប្រសាសន៍ឱ្យដឹងផងដែរថា កងកម្លាំងរបស់លោកតែងតែព្យាយាមធ្វើការទប់ស្កាត់ និងឃាត់ទុកនូវ សកម្មភាព ល្មើសច្បាប់ទាំងអស់ ជាពិសេសនៅតាមបណ្តាស្រុកនានានៅក្នុងខេត្ត ដោយមិនគិតថា ពេលយប់ឬថ្ងៃនោះទេ ព្រោះសកម្មភាពដឹកឈើល្មើសច្បាប់តែងតែធ្វើសកម្មភាពនៅពេលយប់ ដោយមិន បណ្តែតបណ្តោយឱ្យក្រុមជនខិលខូច ធ្វើសកម្មភាពល្មើសពីច្បាប់បាននោះទេ ។ ដោយឡែក លោក ថាវ យ៉េន បានបញ្ជាក់ឱ្យដឹងផងដែរថា លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថដោយផ្ទាល់ធ្វើការ ទប់ស្កាត់ គ្រប់បទល្មើសដែលកើតមាន ឡើងនៅក្នុងខេត្តមិននិយាយតែបទ ល្មើសព្រៃឈើនោះទេ ។

ជាក់ស្តែងកន្លងមកថ្មីៗនេះ នៅក្នុងស្រុកអូរជុំ លោក ថាវ យ៉េន ធ្វើការបង្ក្រាបបទល្មើសព្រៃឈើ និងធ្វើការល្បាតរហូតស្ទើរតែម៉ោង ៤ទៀបភ្លឺ ធ្វើការឃាត់ រថយន្តដឹកឈើ ប្រភេទលេខមួយ និងលោកពីរ ហើយក្នុងមួយរថយន្តធុនឡង់គ្រីស័រ អាចដឹកឈើបាន ១៤១ដុំ ស្មើនឹង ៩១៥គីឡូក្រាម គឺជិតមួយតោន ហើយការដឹកជញ្ជូនឈើតាមរបៀបកណ្តៀរពូន ដំបូកនេះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើមានកាតព្វកិច្ចត្រូវតែ ធ្វើការចាប់ និងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើំម្បី ជ្រាប និងមានវិធានការដើម្បី ធ្វើការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលបានដឹកឈើពីស្រុកវ៉ឺនសៃ ឆ្ពោះមកស្រុកអូរជុំ ដើម្បីយកទៅច្រកព្រំដែនវៀតណាម ។

យោងតាមប្រសាសន៍ចុងក្រោយរបស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តរតនគិរី បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់អ្នកណាក៏ដោយ ដែលពុំមានច្បាប់ត្រឹមត្រូវ គឺគ្រប់ សមត្ថកិច្ចដែលពាក់ព័ន្ធដូចជា កងរាជអាវុធហត្ថ នគរបាល រួមទាំងប្រជាការពារ គឺត្រូវតែបំពេញ កាតព្វកិច្ចរៀងៗខ្លួន ឱ្យបានម៉ឺងម៉ាត់ ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការប្រព្រឹត្តល្មើសច្បាប់របស់ ជនខិលខូចដោយរួមទាំងមន្ទីរជុំវិញ ខេត្ត ដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ខ្លួនផងដែរ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ពន្លឺសន្តិភាព ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 088 47 77 854 ឬ តាម Whatsapp : 088 47 77 854 | Telegram : 088 47 77 854 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ពន្លឺសន្តិភាព | ទូរស័ព្ទ៖ 088 47 77 854 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 088 47 77 854 | អ៊ីម៉ែល ៖ mailtobot168@gmail.com